ទីតាំងបង្កប់បេីកល្បែងសុីសងគ្រប់ប្រភេទ ក្នុងតារាងបាល់មួយកន្លែង លេងតាមទូរទស្សន៍អនទ្បាញ ឆ្នោតទ្បូតូ និងកីទ្បាប្រដាល់ កំពុងបេីកដំណើរ ដោយរលូន អាជ្ញាធរពាក់ព័ន្ធ គ្មានវិធានការបង្រ្កាបនៅទ្បេីយ.!!

ភ្នំពេញ@.ល្បែងសុីសងគ្រប់ប្រភេទ កំពុងបេីកដំណើរការ រីករាលដាលដូចផ្សិត ក្នុងភូមិសាស្ត្រ ភូមិព្រៃទា ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទល់មុខ ព្រលានយន្តហោះ ពោធិ៍ចិនតុង ត្រូវបានពលរដ្ឋ បង្ហេីបថា មានទីតាំង ក្នុងតារាងបាល់ទះមួយកន្លែង ដែលគេស្គាល់ម្ចាស់ទីតាំងមានឈ្មោះថា (ឈ្មោះសំណាង)ៗ បានបង្កប់លួចលាក់ បេីកលេងល្បែងភ្នាល់សុីសង ដោយបាន
រក្សារភាពស្ងៀមស្ងាត់ ឬ ឯអាជ្ញាធរ ពាក់ព័ន្ធមូលដ្ឋាន នៅគ្មានវិធានការ ចុះបង្រ្កាបនៅទ្បើយ។

គួបញ្ជាក់ផងដែរថា ម្ចាស់ទីតាំងខាងលេី កំពុងសំងំបេីកល្បែងសុីសងគ្រប់ប្រភេទ ដំណេីរបានដោយរលូន គ្មានខ្វល់ពីចំណាត់ការ ពីការបង្រ្កាប លេីល្បែងស៊ីសងគ្រប់ប្រភេទទាំងនេះ ដែលបច្ចុប្បន្ន មូលដ្ឋាន
ក្នុងភូមិសាស្ត្រ ភូមិព្រៃទា ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទល់មុខ ព្រលានយន្តហោះ ពោធិ៍ចិនតុង ដែលប្រជាពលរដ្ឋ កំពុងមានការព្រួយបារម្ភ ភ័យខ្លាច ជាខ្លាំង ពី បញ្ហាសង្គម ដោយកេីតមានបនល្បែងសុីសង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយគ្មានការទប់ស្កាត់ពីសំណាក់ អាជ្ញាធរពាក់ព័ន្ធ នៅទ្បើយ។

បច្ចុប្បន្ន ទីតាំងខាងលេី! ដោយយោងតាមសេចក្តី រាយការណ៍ ពីបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានរបស់ខ្លួន បានបញ្ជាក់ អោយដឹងតាមបណ្តាញសារព័ត៌មាន ថា ទីតាំងសម្បូរទៅដោយ ក្រុមក្មេងស្ទាវ និង មានមនុស្សក្មេងចាស់ជាច្រើន តែងតែចេញចូលជាញឹកញាប់ ទៅលេងភ្នាល់ដាក់លុយ អស់ច្រើន ជាប្រចាំ ដែលលេងតាម ប្រពន្ធ័អនទ្បាញ និងឆ្នោតទ្បូតូ គ្រប់ប្រភេទ ជាដេីម ។

ពលរដ្ឋរស់នៅមូលដ្ឋាន ខាងលេី សូមសំណូមពរដល់ ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និង មន្ត្រីជំនាញ ពាក់ព័ន្ធ ជាពិសេសផងនោះ លោក សក់ ចន្ទកញ្ញារិទ្ធី អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក ម៉ន វុធី អធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ មេត្តា យកចិត្តទុកដាក់ ត្រួតពិនិត្យ និងចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំង សំងំលួចលាក់បេីកល្បែងសុីសងគ្រប់ប្រភេទ ខាងលេីនេះផងទាន ។

បច្ចុប្បន្ន ម្ចាស់ទីតាំងខាងលើ កំពុងសប្បាយចិត្ត និងបេីកលេងដោយសេរីគ្មានខ្វល់ ពីសំណាក់អាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្កាបនៅទ្បេីយ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារសេចក្តីសុខ និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

ចេញផ្សាយ ថ្ងៃទី០២ /កញ្ញា/២០២៤

Leave a Reply

Your email address will not be published. Required fields are marked *