ខេត្តតាកែវ៖ ការព្រួយបារម្ភ របស់ពលរដ្ឋចំនួន៥០គ្រួសារ ដែលរស់នៅភូមិកំពង់អំពិល ឃុំបូរីជល់សារ ស្រុកបូរីជល់សារ ខេត្តតាកែវ ស្នើសុំដល់ លោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់មេត្តា ជួយកិច្ចអន្តរាគមន៍ លេីបុគ្គលម្នាក់អាងអំណាច របស់ខ្លួន បិទប្រពន្ធ័ផ្លូវបណ្តាលអោយមានការកក់ស្ទះ រួចបង្ហូរទឹកកង្វក់ចូលលំនៅដ្ឋានដល់ផ្ទះប្រជាពលរដ្ឋបង្ករ
បញ្ហាស្អុយធំខ្លិនជាខ្លាំង ប្រភពដាក់ការសង្ស័យថា ពិតពិតជាមានការឃុបឃិតគ្នា ជាប្រព័ន្ធ ជាមួយមន្រ្តីជំនាញ ដោយរំលោភយកដីអាងទឹកកំពង់អំពិលជាង៨ហិកតា ធ្វើជាកម្មសិទ្ធិឯកជន បានយ៉ាងងាយស្រួលទៅវិញ។
តែដោយទ្បែកបើយោងតាមពាក្យបណ្ដឹង របស់តំណាងប្រជាពលរដ្ឋ ចំនួន៤៦គ្រួសារ ធ្វើការដាក់ពាក្យប្ដឹងស្នើសុំកិច្ចអន្តរាគមន៍ ពី លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និង មន្ទីរជំនាញ ពាក់ព័ន្ធ ជាពិសេស សំណូមដល់លោក អភិបាលស្រុក តាំងពីអម្លុង ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដោយទ្បែកក្នុងនោះដែរ ប្រជាពលរដ្ឋ បានដាក់ពាក្យប្ដឹងសុំជំទាស់ក្បាលដី រហូតដល់ ៧ចំនុច រួមមាន៖
ក្បាលដីលេខ ១៥៦, ក្បាលដីលេខ ១៥៩, ក្បាលដីលេខ ១០៤៨, ក្បាលដីលេខ ១៤០, ក្បាលដីលេខ ១៣៩, ក្បាលដីលេខ ១៣៨ និងក្បាលដីលេខ ១៣៧។
ដោយបានអះអាងថា ក្បាលដីទាំង៧ចំនុចនេះ គឺបានបិតប្រពន្ធ័ផ្លូវទឹក មិនអោយពួកគាត់ដែលជាប្រជាពលរដ្ឋ បានបង្ហូរទឹកប្រើប្រាស់ ចូលទៅក្នុងអាងទឹកបន្តទៀតនោះឡើយ ទេីបបានបណ្ដាលអោយមានការកកស្ទះ ជន់លិច ចូលផ្ទះសម្បែងរបស់ពលរដ្ឋតែម្តង។
គួបញ្ជាក់ផងដែរថា ក្នុងករណី ដាក់ពាក្យបណ្ដឹងនេះដែរ ប្រជាពលរដ្ឋ បានធ្វើការអះអាងថា ក្បាលដីចំនួន៧ នេះគឺជាដីអាងទឹក សូមរក្សាទុកជាសម្បត្តិរដ្ឋ មិនបុគ្គលជា ឯកជន យកធ្វើជាកម្មសិទ្ធិនោះទេ ជាចុងក្រោយ ស្នើសុំអាជ្ញាធរ សូមមេត្តា ជួយបើកប្រពន្ធ័ផ្លូវទឹក នេះទ្បើងវិញ ដែលមានទទឹង ៤ម៉ែត្រ និងបណ្ដោយចាប់ពីខាងជើង ជាប់ព្រំប្រទល់ប្លង់ដីផ្ទះ របស់ប្រជាពលរដ្ឋ រហូតដល់ខាងត្បូងទល់នឹងប្រឡាយទឹកកាវ៉ាក់។
ជុំវិញករណីពាក្យបណ្ដឹង ខាងលេីនេះដែរ យោងតាមលិខិតលេខ ៤០៧ ម.ធទឧ ត.ក របស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានឱ្យដឹងថា ករណីពលរដ្ឋ ចំនួន ១៣គ្រួសារ បានដាក់ពាក្យប្ដឹងមកនេះ គឺក្រុមការងារជំនាញ កាលពីថ្ងៃទី១៥ /ខែវិច្ឆិកា /ឆ្នាំ២០២៣ បានចុះធ្វើការសាកសួរអាជ្ញាធរ
ភូមិឃុំ ដោយលោក អេល ហៀត អនុភូមិកំពង់អំពិល បានឡើងថា នៅឆ្នាំ១៩៨០ ជាប្រភេទ ដីអាងទឹក ប៉ុន្តែក្រោយមកក៏មានប្រជាពលរដ្ឋ ជាច្រើនគ្រួសារ បានមកតាំងទីលំនៅ រហូតក្លាយជាទីប្រជុំជន លុះដល់ឆ្នាំ២០២៣ គណៈកម្មាធិការចុះបញ្ជីដីធ្លី បានសម្រេចកាត់ឆ្វៀលដីនេះ ដូចជារាង ធ្មេញ រណា សម្រាប់លំនៅដ្ឋានជាក់ស្ដែងជូនពលរដ្ឋ ដោយក្រៅពីនេះ បានរក្សាទុកជាដីអាងទឹក សម្រាប់អោយពួកគាត់ ជាប្រជាពលរដ្ឋ អាស្រ័យផលជាធម្មតា ជាដេីម ។
ប៉ុន្តែដោយទ្បែកនៅពេលបិតផ្សាយឃើញថា មានក្បាលដីខ្លះផ្ទុយពីការសម្រេច ពិសេសក្បាលដីលេខ ១៥៦ ជាដីអាងទឹក ស្រាប់តែវាស់ចេញប្លង់កម្មសិទ្ធិ បញ្ហានេះទើបបណ្ដាលអោយប្រជាពលរដ្ឋរស់នៅភូមិកំពង់អំពិលប្ដឹងទាមទារឱ្យបើកផ្លូវទឹក ដើម្បីរំដោះទឹកចេញពីផ្ទះរបស់ពួកគាត់។
លោក ស៊ូ ភិរិម្យ អភិបាលស្រុកបូរីជលសារ បានឱ្យដឹងថា ករណីបណ្ដឹងរបស់ពលរដ្ឋ នៅភូមិកំពង់អំពិលនេះ គឺអាជ្ញាធរស្រុកបានធ្វើការដោះស្រាយ និងសម្របសម្រួលច្រើនលើកមកហើយ ប៉ុន្តែមិនត្រូវរ៉ូវគ្នា ក៏បញ្ជូនបន្តទៅថ្នាក់ខេត្តដើម្បីធ្វើការដោះស្រាយ។
ដោយឡែក លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត បានឱ្យដឹងថា ករណីបណ្ដឹងរបស់ពលរដ្ឋនេះដែរ គឺបានធ្វើការសម្របសម្រួល ដោះស្រាយគ្នាច្រើនលើកមកហើយ ប៉ុន្តែមិនទាន់សះជា ប៉ុន្តែអាជ្ញាធរនឹងបន្តធ្វើការដោះស្រាយជូនពលរដ្ឋ។
ដោយឡែកក្បាលដីដែលពលរដ្ឋប្ដឹងជំទាស់នោះ គឺមន្ទីរជំនាញបានធ្វើសម្រេចដាក់ជាដីមានទំនាស់ មិនទាន់បានចេញប្លង់ កម្មសិទ្ធិនោះទេ។
ជុំវិញករណីខាងលេីនេះដែរ លោក ម៉ឹង វុធី អភិបាលរងខេត្ត បានថ្លែងបញ្ជាក់ថា កន្លងមកខេត្តបានធ្វើការប្រជុំដោះស្រាយ និងសម្របសម្រួល សម្រេច នៅក្នុងគណៈកម្មាធិការរដ្ឋបាលខេត្តអស់ហើយ ដោយមានគ្រប់សមាសសភាពតាំងជំនាញ រួមនិងអាជ្ញាធរគ្រប់លំដាប់តាំងពីមេភូមិព្រឹទ្ធាចារ្យភូមិ។ ល។ ល។ ចូលរួមប្រជុំផងដែរ ៕
ចេញផ្សាយថ្ងៃទី ០២/ខែកញ្ញា/២០២៤ រាយការណ៍ ដោយ ហុិន សុខុន ប្រជាចាំខេត្ត តាកែវ