សមាគមយុវជនខ្មែរមហានគរ ព្រមទាំង អង្គការ សមាគម ក្រុមយុវជននានា និងប្រជាពលរដ្ឋខ្មែរ គាំទ្រ ចំពោះគោលនយោបាយរបស់ក្រសួងបរិស្ថាន ស្តីពី «យុទ្ធនាការការដាំដើមឈើ ១លានដើមជារៀងរាល់ឆ្នាំ» ។ ពិសេសស្របតាម យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង។ រដ្ឋាភិបាលមានផែនការរក្សាគំរបព្រៃឈើឲ្យបាន ៦០ភាគរយ នៅឆ្នាំ២០៣០។…