ក្រុមក្មេងទំណើងចំនួន ១៣នាក់ត្រូវបានកងកំលាំងសមត្ថកិច្ចនគរបាលខេត្តតាកែវ ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៤ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្តតាកែវ ហើយដើម្បីធ្វើការផ្ដន្ទាទោសអោយខានតែបាន.!!

@ខេត្តតាកែវ : បន្ទាប់ពីក្រុមក្មេងទំណើងទាំង១៣នាក់នេះបានធ្វើសកម្មភាពជិះម៉ូតូជាក្រុម ប្រដាប់ដោយដំបងជ្រុង និងដុំឥដ្ឋ គប់មកលើរថយន្តរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើតំណើរនៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៧-៤៨ ស្ថិតនៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាលពីវេលាម៉ោង ១៩និង៣៥នាទី នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ បណ្ដាលរថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿងបែកផ្ទៃកញ្ចក់ខាងមុខ តែមិនបង្ករអោយមានអ្នករងរបួសឡើយ ។

លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ ។

បានអោយដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋថា មានករណីគប់កញ្ចក់រថយន្តនៅលើកំណាត់ផ្លូវជាតិលេខ ៣ ភ្លាមនោះ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជារអោយរូបលោកដឹកនាំកំលាំងការិយាល័យជំនាញ សហការណ៍ការជាមួយនិងកំលាំងអធិការនគរបាល ចំនួន៣ស្រុកដែលមានភូមិសាស្ត្រនៅជាប់និងផ្លូវជាតិលេខ៣ រួមមានស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ចុះពិនិត្យកន្លែងកើតហេតុ និងសិក្សាពីសកម្មភាពរបស់ក្រុមក្មេងទំនើរទាំងនោះ តាមរយៈកាមេរ៉ាសុវត្តិភាពរបស់ម្ចាស់រថយន្ត ត្រូវធ្វើយ៉ាងណាស្វែងរក និងចាប់ខ្លួនក្រុមក្មេងទំណើងទាំងនេះអោយខានតែបាន គឺមិនត្រូវបណ្ដែតបណ្ដោយអោយសកម្មភាពរបស់ក្មេងទំណើងកំពុងប្រព្រឹត្តនេះរួចខ្លួនបានឡើយ ។

លោកស្នងការរងបន្តរថា ក្រោយពិនិត្យកន្លែងកើតហេតុសិក្សារួច រូបលោកបានបែកចែកកងកំលាំងទៅតាមគោលដៅ ដែលបានកំណត់ ហើយបានកំណត់មុខសញ្ញាជនសង្ស័យជាក្មេងទំណើងទាំងនេះបានដោយជោគជ័យ ក្នុងនោះកំលាំងនគរបាលយើងបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំណើងទាំងនេះជាបន្តរបន្ទាប់ចំនួន ១៣នាក់ ក្រោយពួកគេធ្វើសកម្មភាពបាន៣ថ្ងៃ ជនសង្ស័យរួមមាន ទី១ឈ្មោះ ស៊ុំ កុម្ភៈ ភេទប្រុស អាយុ១៥ឆ្នាំ

ទី២ឈ្មោះ ធន ថុនា ភេទប្រុស អាយុ១៧ឆ្នាំ ទី៣ ឈ្មោះ ឆន ចាន់ណាក់ ភេទប្រុស អាយុ ១៧ឆ្នាំ

ទី៤ឈ្មោះ ពុំ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ

ទី៥ឈ្មោះ នាង បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ

ទី៦ឈ្មោះ ផាន សុធា ហៅបឿក ភេទប្រុស អាយុ ១៦ឆ្នាំ អ្នកទាំង៦នេះ មានទីលំនៅក្នុងស្រុកបាទី ខេត្តតាកែវ

ទី៧ ឈ្មោះ យ៉េន សុវណ្ណសាក់ ភេទប្រុស អាយុ ១៨ឆ្នាំ

ទី៨ ឈ្មោះ ភុំ រ៉ាយុ ភេទប្រុស អាយុ ១៦ឆ្នាំ

ទី៩.ឈ្មោះ ចន ស៊ីណា ភេទប្រុស អាយុ ១៦ឆ្នាំ

ទី១០.ឈ្មោះ ចក់ ពិសា ភេទប្រុស អាយុ១៥ឆ្នាំ

ទី១១.ឈ្មោះ ផាត សុភា ភេទប្រុស អាយុ ១៤ឆ្នាំ

ទី១២.ឈ្មោះ អូន រាជសី ភេទប្រុស អាយុ១៧ឆ្នាំ

ទី១៣.ឈ្មោះ ស៊ឹង ប៊ុនឡុង ភេទប្រុស អាយុ ២៤ឆ្នាំ អ្នកទាំង ៧នាក់នេះ មានទីលំនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ក្រោយធ្វើការសាកសួរក្រុមក្មេងទំណើងទាំងនោះបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តខាងលើពិតប្រាកដមែន ហើយនៅព្រឹកថ្ងៃទី​៣ ខែតុលា ឆ្នាំ២០២៤ កំលាំងសមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ១៣នាក់ រួមជាមួយវត្ថុតាំង ទៅសាលាតំបូង8 ចាត់ការតាមនីតិវិធី៕

@រាយការណ៍ ដោយ លោក ហុិន សុខុន ប្រចាំខេត្ត តាកែវ ចេញផ្សាយ ថ្ងៃទី០៣ /១០ /២០២៤ សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *