ភ្នំពេញ@.នៅថ្ងៃទី០២/ ខែកញ្ញា/ឆ្នាំ២០២៤ កម្លាំងគណ:បញ្ជាការឯកភាព រដ្ឋបាលខណ្ឌពោធិ៍សែនជ៍យ បានសហការ ដឹកនាំដោយលោក ហុក សុទិត្យា រួមសហការជាមួយលោក វរសេនីយ៍ទោ ឡេង វាសនា អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលចោមចៅទី៣ ចុះបង្ក្រាបទីតាំងលួចលាក់បើក ល្បែង ស៊ីសង ឡូតូ និង ជល់មាន់តាមអនឡាញ ខុសច្បាប់ដែលមានទីតាំង ស្ថិតនៅភូមិសាស្ត្រ ក្នុងសង្កាត់ចោមចៅទី១ និងនៅ ភូមិព្រៃទា២ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានដកហូតវត្តុតាង រួមមាន ម៉ាស៊ីនកុំព្យូទ័រចំនួន០៣គ្រឿង ម៉ូតូចំនួន06គ្រឿង មនុស្សប្រុសស្រី ចំនួន ០៧ នាក់ បចបញ្ជូនទៅប៉ុស្ដិ៍រដ្ឋបាលចោមចៅទី៣ ដេីម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។
ព័ត៌មានបឋម