អធិការស្រុកតាវែង ខេត្តរតនគិរី ត្រូវបានមន្រ្តីក្រោមឱវាទរួមគ្នាផ្ដិតមេដៃប្ដឹង.!

ភ្នំពេញ.@លោក សម្បត្តិ កុសល ធ្លាប់បាញ់គំរាមកំហែង និង ជេរប្រមាថមន្ត្រីក្រោមឱវាទកាលនៅជាអធិការស្រុកតាវែង ខេត្តរតនគិរី ត្រូវបានមន្រ្តីក្រោមឱវាទរួមគ្នាផ្ដិតមេដៃប្ដឹង តែច្បាប់មិនអាចចាត់ការ លោកសម្បត្តិ កុសល បាន ។ មិនត្រឹមតែមិនចាត់ការតាមផ្លូវច្បាប់ទេ ថែមទាំងតម្លេីងតួនាទីជាស្នងការរង និង តម្លេីងឋានន្តរសក្ដិជាជាបន្តបន្ទាប់ តាំងពី វរសេនីយ៍ទោ រហូតដល់ ឧត្ដមសេនីយ៍ត្រី ។

មន្ត្រីនគរបាលខ្លះខុសឆ្គងបន្តិចបន្តួច ត្រូវទទួលវិន័យ បកស័ក្តិ ដកតួនាទីជាបន្តបន្ទាប់ តែបុគ្គល សម្បត្តិ កុសល ប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ បែជាគ្មានទោស ហើយបែជាត្រូវឡេីងតួនាទី និង ឡេីងស័ក្តិជាបន្តបន្ទាប់ ។

ឥលូវនេះ ជំពាក់លុយគេមិនសង អាងខ្នងធំ ប្ដឹងចាប់ម្ចាស់លុយដាក់គុកថែមទៀត ដោយចោទថា ម្ចាស់លុយគំរាមកំហែងហែកកេរ្តិ៍ ? បទល្មើសគំរាមកំហែងហែកកេរ្តិ៍ មិនធ្ងន់ធ្ងរដូចបទល្មើស បាញ់គំរាមកំហែងមន្រ្តីក្រោមឱវាទទេ ហេតុអ្វីគ្មានទោស ? ៕

Leave a Reply

Your email address will not be published. Required fields are marked *