ឯកឧត្តម តូចប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺតំណាងឯកឧត្តម ជាម ច័ន្ទសោ ភ័ណ អភិបាលខេត្តកំពុងស្ពឺ បានអញ្ជើញបើក កិច្ចប្រជុំ ត្រួតពិនិត្យរបាយការណ៍អភិវឌ្ឍន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ….!!

 

@:កំពុងស្ពឺ@: ថ្ងៃអង្គា ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥  លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យរបាយការណ៍អភិវឌ្ឍន៍គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ កងហ៊ាង ជាន់ទី១ នៃអាគាររដ្ឋបាលខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ដ កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ដ លោក លោកស្រី អភិបាលរងក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ដ និងលោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕

#រាយការណ៍ ដោយ ញៀប ចាន់ ប្រជាប្រិយ(១៦)

Leave a Reply

Your email address will not be published. Required fields are marked *