បំបែកសំណុំរឿង ឃាតកម្ម កម្លាំងសមត្ថកិច្ច ជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានសហការជាមួយ កម្លាំងជំនាញនគរបាលខេត្ត កោះកុង ព័ទ្ធស្ទាក់ចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត ពីករណីហិង្សា បណ្តាលឲ្យយុវជនម្នាក់ ជានិស្សឆ្នាំទីពីរ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅឯស្រុកបាទី..!!


ខេត្តតាកែវ @.ពាក់ព័ន្ធករណី ឃាតកម្ម គិតទុកជាមុន មកលេីយុវជនម្នាក់ ឈ្មោះ វឿន រតនា មានទីលំនៅ ភូមិឈេីទាលជ្រុំ ឃុំគ្រាំងលាវ ស្រុកបាទី ខេត្តតាកែវ យុវជន ជានិស្សឆាំទី២ ត្រូវបានក្រុមក្មេងទំនេីងមួយក្រុម បងធំបងតូច បានវាយដំរហូត ដល់បាត់បង់ជីវិត គួរអោយអាសូរជាទីបំផុត។

ដោយមានការដឹកនាំបញ្ជារផ្ទាល់ ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ដោយមានការ សម្របសម្រួល និតិវិធី គោលការណ៍ ពី លោក ឯក ឆេង ហួត ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ សហការ ចាត់តាំងមន្រ្តី ជំនាញ ដឹកនាំកម្លាំង ដោយ លោក ឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ ដឹកនាំកម្លាំងដោយកំណត់មុខសញ្ញា ជនសង្ស័យម្នាក់ទៀត ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការណ៍ ជាមួយកម្លាំងសមត្ថកិច្ចជំនាញ ខេត្តកោះកុង ស្រាវជ្រាវកំណត់មុខសញ្ញា និង ឈានដល់ ចាប់ឃាត់ខ្លួន ជនសង្ស័យ នៅយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីរត់គេចខ្លួន បានជិតមួយខែ នៅឯខេត្តកោះកុង។

យោងតាមដីកាបង្គាប់ឲ្យឃាត់ខ្លួន បានបញ្ជាក់ថា មានជនសង្ស័យចំនួន៤នាក់ ត្រូវបានជាប់ពាក់ពន្ធ័ ក្នុងករណីប្រេីហិង្សា គិតទុកជាមុន មានស្ថានទម្ងន់ទោស ព្រោះតែវាយដំ មកលេីយុវជនម្នាក់ ឈ្មោះ វឿន រតនា មានទីលំនៅ ភូមិឈេីទាលជ្រុំ ឃុំគ្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុច ភូមិក្រាំសសរ ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ។

ក្នុងដីការ ក៏បានបង្ហាញផងដែរថា ជនសង្ស័យទាំងចំនួន៤នាក់ មាន៖

-ទី១ ឈ្មោះ ចឹម សំណាង ភេទប្រុស អាយុ១៧ឆ្នាំ
-ទី២ឈ្មោះ រូ វិចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ
-ទី៣ឈ្មោះ ខ្លី ពេជ្រ ភេទប្រុស អាយុ២០
-ទី៤ឈ្មោះ ខ្លី សំភា ភេទប្រុស អាយុ២៣

-ទាំង៤នាក់រស់នៅភូមិ ឃុំកើតខាងលើ ក្នុងដីកាបញ្ជាក់ថា ឈ្មោះ ខ្លី សំភា ត្រូវបានឃាត់ខ្លួនមកសួរនាំភ្លាមៗក្រោយបង្កហេតុ ដោយឡែក៣នាក់ទៀតត្រូវតុលាការចេញដីកាតាមចាប់ខ្លួន។

ដោយឡែកតាមការបញ្ជាក់ពីលោក ឧត្តមសេនីយ៍ត្រី ហ៊ិន សុខេន ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាខេត្តតាកែវ នៅព្រឹកថ្ងៃទី១៤ ខែឧសភានេះ បានឲ្យដឹងដែរថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឈ្មោះ រូ វិចិត្ត ត្រូវបានចាប់ឃាត់ខ្លួននៅឯស្រុកកោះកុង ខេត្តកោះកុង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យ២នាក់ គឺឈ្មោះ ខ្លី សំភា និងឈ្មោះ រូ វិចិត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕

គួបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិឈេីទាលជ្រុំ ឃុំគ្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មានការសាទរ និងបានអបអរជាខ្លាំង ដល់កងកម្លាំង នៃស្នងការនគរបាល ខេត្តតាកែវ និងកងកម្លាំង ជំនាញពាក់ព័ន្ធ បានសហការណ៍ បានល្អប្រសើរ គួរអោយកោតសរសើរ ជាទីបំផុត បានកំណត់យកមុខសញ្ញា ក្រុមក្មេងទំនេីងបងធំបងតូច ដែលតែងតែបង្ករអុកទ្បុក រំខាន ដល់ប្រជាពលរដ្ឋរស់មូលដ្ឋានខាងលេី៕

រាយការណ៍ ដោយ លោក ហុិន សុខុន ប្រចាំខេត្ត តាកែវ សូមអរគុណ ។

Leave a Reply

Your email address will not be published. Required fields are marked *