សមត្ថកិច្ចបង្ក្រាបសាច់បង្កក និងគ្រឿងក្នុងសត្វ ខូចគុណភាព ០១រថយន្ត ខេត្តពោធិ៍សាត់…!

 

@:ពោធិ៍សាត់@: កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ២០,២០ នាទី សហការជាមួយជំនាញបសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានធ្វេីការស្ទាក់ចាប់ រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ស៊ីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-5949 សង្ស័យដឹកសាច់បង្កក និងគ្រឿងក្នុងសត្វ ខូចគុណ ភាព ប៉ះពាល់ដល់សុខភាព ។

នៅចំណុចលើផ្លូវជាតិលេខ5 មុខក្លោងទ្វារ វត្តមណីរតនារាម​ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយ មានការសម្របសម្រួលពីលោក​គ្រី​ សីហា​ ព្រះរាជ អាជ្ញារង​ អមសាលាដំបូងខេត្តពោធិសាត់​ ជាលទ្ធផលសមត្ថកិច្ច បានធ្វេីការត្រួត ពិនិត្យ និងឆែកឆេរ​ រកឃើញសាច់បង្កក និងគ្រឿងក្នុងសត្វ ខូចគុណភាព គ្មានលិខិតអនុញ្ញាត គ្មានប្រភពច្បាស់លាស់ ចំនួន ៥៥២ គីឡូក្រាម ក្នុងនោះរួមមាន៖

១-/អណ្តាតជ្រូក 42ថង់ ស្មើនឹង 210គីឡូក្រាម
២-/ពោះគោសម្អាតរួច 24ថង់ ស្មើនឹង 150គីឡូក្រាម
៣-/ជើងជ្រូក 95គីឡូក្រាម
៤-/ជង្គង់មាន់-ទា ដកឆ្អឹងរួច 67គីឡូក្រាម ។
សមត្ថកិច្ចយេីង បានធ្វេីការដុតកំទេចចោល តាមវិធានបសុពេទ្យ។

(រាយការណ៍ដោយលោកមាស សាវណ្ណ)

សម្របសម្រួលអត្ថបទដោយ ញៀប ចាន់ និពន្ធនាយករង

☎️ ទំនាក់ទំនង 012607214

Leave a Reply

Your email address will not be published. Required fields are marked *