ទីតាំងផ្ទះបង្កប់លួចបេីកល្បែងស៊ីសង កត់ឆ្នោតយួនខុសច្បាប់ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ គ្មានវិធានការ បង្រ្កាបនៅទ្បើយ..!!

ភ្នំពេញ @.សេចក្តី រាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានរបស់ខ្លួន បានអោយដឹងថា មានការបេីកលួចលាក់ ទីតាំងបង្កប់ល្បែងសុីសងលេង កត់ឆ្មោតយួនខុសច្បាប់ ដុសស្លែមួយកន្លែង បច្ចុប្បន្នកំពុងរក្សាបានដោយសៀមស្ងាត់ពីសំណាក់ អ្នកកាងល្បែងសុីសង ដោយមានអ្នករត់ការ ចាប់ពីថ្នាក់លេីដល់ក្រោម សង្ងំលួចបង្កេីតទីតាំង កត់ឆ្នោត ជាច្រើនទីតាំង ក្នុងមូលដ្ឋាន ភូមិត្រពាំងពោធិ៍
ក្នុងសង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលសង្ស័យថា ពិតជាមានការអនុញ្ញាត អោយមានការបេីក លួចលាក់ ដោយលេងដោយសារីហេីយ ឬក៏ ពិតជា ត្រូវដងត្រូវផ្លែហេីយ ដោយជាថ្នូរនឹងការ បេីកល្បែងស៊ីសងកត់កន្ទុយលេខទាំងនោះ ដោយគ្មានការទប់ស្កាត់ និងមិនចុះបង្រ្កាប ពីសំណាក់អាជ្ញាធរទ្បេីយ ដោយនៅតែបណ្តែតបណ្តោយ អោយមានកេីតល្បែងសុីសងទាំងនេះ ពិតជាសង្ស័យ មានមន្ត្រីឆ្លៀតឱកាស មួយក្តាប់តូច បានប្រព្រឹត្តអំពេីពុករលួយ ស៊ីសំណូក សូកប៉ាន់ ទទួលផលប្រយោជន៍ ពីឈ្មួញ រួចព្យាយាម បិតបាំង ពីការ បេីកលេងល្បែងស៊ីសងកត់កន្ទុយលេខ ព្រោះជាថ្នូរមិនមានការចុះបង្រ្កាប ។

@.បញ្ជាក់ផងដែរថាថ្មីៗនេះ មានបណ្តាញ សារព័ត៌មានជា
ច្រេីន មួយចំនួន បានចុះផ្សាយ រិះគន់ ពីភាពអសកម្មរបស់អាជ្ញាធរ ជាច្រេីនដងមកហេីយ នៅតែគ្មានប្រសិទ្ធភាព ការចុះបង្រ្កាប ល្បែងកត់កន្ទុយលេខ ហៅកាត់ថា
(ឆ្នោតយួនខុសច្បាប់)

គួររំលឹកផងដែរថា ល្បែងសុីសងគ្រប់ប្រភេទ កន្លងមកនេះ ប្រសាសន៍ របស់ថ្នាក់ដឹកនាំ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជា យ៉ាងតឹងរឹងបំផុត លេីល្បែងស៊ីសង គ្រប់ប្រភេទ ខេត្ត ក្រុង រាជធានី តម្រូវអោយលុបបំបាត់ នូវល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ព្រោះថា នេះជាឬស គល់នៃ បទល្មើស ចោរកម្ម អំពេីហឹង្សា ជាដេីម ល។ល។ ដោយយក្សថាហេតុ កេីតទ្បេីងដោយសារល្បែងសុីសងគ្រប់ប្រភេទទាំងនេះហេីយ។

ពលរដ្ឋ សូមសំណូមពរដល់ ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ត្រួតពិនិត្យ លេីមន្ត្រីក្រោមឪវាទ និងចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំង កត់ឆ្នោតយួន ហៅកាត់ កត់កន្ទុយលេខ បច្ចុប្បន្នកំពុងលួចបេីកល្បែងសុីសង ខុសច្បាប់ ទាំងនេះ នៅបន្តលួចលាក់បេីកលេងដោយសេរី ក្នុងមូលដ្ឋាន សមត្ថកិច្ច ដោយមិនគិតពី គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញជាកំហិត ដេីម្បី សេចក្តីសុខនិងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ៕

Leave a Reply

Your email address will not be published. Required fields are marked *