ភ្នំពេញ@.ល្បែងសុីសងគ្រប់ប្រភេទឆ្នោតទ្បូតូ (8888)និងឆ្នោតទ្បូតូផ្សេងៗទៀតជាច្រេីន កំពុងបេីកដំណើរការ បានដោយរលូន រីករាលដាលដូចផ្សិត ក្នុងភូមិសាស្ត្រ មានទីតាំង ចំនួន៣កន្លែង ដែលស្ថិតនៅផ្សេងៗគ្នា ទីតាំងទី១/ក្នុងភូមិបាក់ទូកសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ ទីតាំងទី២/ក្នុងភូមិបាក់ទូកសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ និងទីតាំងទី៣/ស្ថិតនៅក្នុងសង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បានបង្កប់លួចលាក់បេីកលេងល្បែងភ្នាល់ល្បែងសុីសង ដោយរក្សារបាននូវភាពស្ងៀមស្ងាត់ រី ឯអាជ្ញាធរ ពាក់ព័ន្ធមូលដ្ឋាន ហាក់នៅស្ងៀមគ្មានវិធានការ ចុះបង្រ្កាបនៅទ្បើយទេក្រោយពីបានអាជ្ញាធរពាក់ពន្ធ័បានចុះធ្វេីការណែនាំផ្អាកជាបណ្តោះអាសន្ន កន្លងមកនេះហេីយ តែបច្ចុប្បន្នទីតាំងខាងលើ បានបេីកដំណើរការទ្បេីងវិញបានដោយរលូនយ៉ាងដូច្នេះទៅវិញ តេីជាការស្ពិនភ្នែកទេឬ.?។
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន ទីតាំងខាងលេី ដោយយោងតាមសេចក្តី រាយការណ៍ ពីបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានរបស់ខ្លួនខាងលេី បានបញ្ជាក់ អោយដឹងតាមបណ្តាញសារព័ត៌មានថា ទីតាំងសម្បូរទៅដោយ ក្រុមក្មេងស្ទាវ និង មានមនុស្សក្មេងចាស់ជាច្រើន តែងតែចេញចូលជាញឹកញាប់ ទៅលេងភ្នាល់ដាក់លុយ អស់ច្រើន ជាប្រចាំ ដែលលេងតាម ប្រពន្ធ័អនទ្បាញ និងឆ្នោតទ្បូតូ គ្រប់ប្រភេទជាដេីម ។
ជាការសំណូមពរ របស់ពលរដ្ឋដែលរស់នៅមូលដ្ឋាន ខាងលេី សូមសំណូមពរដល់ ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និង មន្ត្រីជំនាញ ពាក់ព័ន្ធ ជាពិសេសផងនោះ ស្នើសុំទៅលោកជិន ប៊ុនធឿន អភិបាលនៃគណ:អភិបាលខណ្ឌឬស្សីកែវ និងលោក ហ៊ាង ថារ៉េត អធិការដ្ឋននគរបាលខណ្ឌឬស្សីកែវ ។ មេត្តា យកចិត្តទុកដាក់ ត្រួតពិនិត្យ និងចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំង សំងំលួចលាក់បេីកល្បែងសុីសងគ្រប់ប្រភេទ ខាងលេីនេះផងទាន ។
បច្ចុប្បន្ន ម្ចាស់ទីតាំងខាងលើ កំពុងសប្បាយចិត្ត និងបេីកលេងដោយសេរីគ្មានខ្វល់ ពីសំណាក់អាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្កាបនៅទ្បេីយ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារសេចក្តីសុខ និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕
ទីតាំង ចំនួន៣ កន្លែងដែលស្ថិតនៅផ្សេងៗគ្នា ទីតាំងទី១/ក្នុងភូមិបាក់ទូកសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ ទីតាំងទី២/ក្នុងភូមិបាក់ទូកសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ និងទីតាំងទី៣/ស្ថិតនៅក្នុងសង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ទីតាំងទី១/ក្នុងភូមិបាក់ទូក សង្កាត់ទូលសង្កែទិ១ ខណ្ឌឬស្សីកែវ មាត់ប្រទ្បាយខាងកេីត
ទីតាំងទី២/ក្នុងភូមិបាក់ទូក សង្កាត់ទូលសង្កែទិ១ ខណ្ឌឬស្សីកែវ
ទីតាំងទី៣/ ក្នុងសង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។