បុគ្គលឈ្មោះ ជួន ប៊ុន ឡេង និងបក្សពួកមានគ្នាពីរនាក់ ដេីរ បោកប្រាស់ប្រជាពលរដ្ឋ រត់ការចូលក្របខណ្ឌគ្រូបង្រៀនចំនួន៦នាក់ សរុបទឹកប្រាក់អស់ជាង ៣១២០០$ (បីមុឺនមួយពាន់ពីររយដុល្លារអាមេរិក) ដោយរត់ការឯកសារក្លែងក្លាយ ..!!

ភ្នំពេញ@.ពលរដ្ឋចំនួន៦នាក់រងគ្រោះ ចាញ់ល្បិចកល បុគ្គលឈ្មោះ ជួន ប៊ុនទ្បេង និងបក្សពួក កំពុងដេីរតួនាទី បោកប្រាស់ប្រជាពលរដ្ឋ ដោយខ្លួនបានអះអាងធានាថា និងរត់ការឯកសារ ចូលក្របខណ្ឌធ្វេីជាគ្រូបង្រៀន ដោយស្របច្បាប់ ជាថ្នូរនឹងទឹកប្រាក់ សរុបអស់ជាង ៣១២០០$ (បីមុឺនមួយពាន់ពីររយ ដុល្លារអាមេរិក) ដោយរត់ការឯកសារក្លែងបន្លំ ជាសាធារណៈ ដោយខ្លួនបានសន្យាជាមួយពលរដ្ឋថា ឯកសារ បានរត់ការគ្រប់ចំនួនហេីយ ។

យោងតាមការអះអាង របស់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះចំនួន៦នាក់ ដោយចាញ់ល្បិចកល បោកបញ្ឆោត បុគ្គលពីរនាក់តាំងខ្លួន ជាមន្ត្រីជាន់ខ្ពស់ ដោយក្នុងម្នាក់ៗ ត្រូវចំណាយទឹកប្រាក់ អស់រាប់ពាន់ដុល្លារ និងរាប់មុឺនដុល្លារ ឯនោះ បានប្រគល់ប្រាក់គ្រប់ចំនួន អោយទៅបុគ្គល ឈ្មោះ ជួន ប៊ុនទ្បេង និងបក្សពួក ជាថ្នូររត់ការ ចូលក្របខណ្ឌ ធ្វេីជាគ្រូបង្រៀនស្របច្បាប់ ដោយមានការទទួលស្គាល់ ហត្ថលេខា និងត្រា បណ្ឌិត្យសភាចារ្យ ” ហង់ ជួនណារ៉ុង” រដ្ឋមន្ត្រីក្រសួងអប់រំ ។

តែដោយទ្បែក ដោយមានការសេុីបអង្គេត ត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីមន្ត្រីជំនាញ ដោយពិនិត្យ លេីឯកសារ ឃេីញថា ឯកសាររបស់ លោក ជួន ប៊ុនទ្បេង និងបក្សពួក ដែលបានរត់ការចូលក្របខណ្ឌ អោយប្រជាពលរដ្ឋចំនួន៦នាក់ នោះជាឯកសារក្លែងក្លាយ ឬក្លែងបន្លំជាសាធារណៈ ដោយរដ្ឋអំណាច មិនទទួលស្គាល់ឯកសារនោះទ្បេីយ ។

ពលរដ្ឋជាជនរងគ្រោះចំនួន៦នាក់ ត្រូវចាញ់បោក បុគ្គល ឈ្មោះ ជួន ប៊ុនទ្បេង និងបក្សពួក ដោយម្នាក់ៗត្រូវបាត់បង់ទឹកប្រាក់អស់ជាច្រើនពាន់មុឺនដុល្លារឯនោះ បច្ចុប្បន្នជនរងគ្រោះ ចំនួននាក់មានទីលំនៅផ្សេងៗគ្នា %

1/ឈ្មោះ ថន ប៊ុនថេង ភេទប្រុស រស់នៅ ភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង អស់ទឹកប្រាក់ ចំនួន ៦២០០$

2/ឈ្មោះ ហ៊ួន សុខរ៉ា ភេទស្រី រស់នៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ខេត្តកំពង់ស្ពឺ អស់ទឹកប្រាក់ ចំនួន ៣០០០$

3/ឈ្មោះ អឹមជី ភេទប្រុស រស់នៅ ភូមិ ត្រាំកង់ ឃុំនិទានស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ អស់ទឹកប្រាក់ចំនួន ៣០០០$

4/ឈ្មោះ ផាន់ ពន្លឺ ភេទស្រី រស់នៅ ភូមិ ត្រពាំងកក់ ស្រុកត្រាំកក់ ខេត្តតាកែវ អស់ទឹកប្រាក់ ចំនួន ៦៥០០$

5/ឈ្មោះ ផាត់ ឈុនហួយ ភេទប្រុស រស់នៅ ភូមិ ត្រពាំងកក់ ស្រុកត្រាំកក់ ខេត្តតាកែវ អស់ទឹកប្រាក់ ចំនួន ៦៥០០$

6/ឈ្មោះ រឿង បូណា ភេទស្រី រស់នៅ ភូមិ ត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ កំពង់ស្ពឺ អស់ទឹកប្រាក់ ចំនួន ៦០០០$

គ្រួសារជនរងគ្រោះខាងលេី ដោយការជឿទុកចិត្ត លេីបុគ្គល ឈ្មោះ ជួន ប៊ុនទ្បេង និងបក្សពួក បានរួមផ្សំគំនិត ដេីរបោកប្រាស់ ប្រជាពលរដ្ឋស្លូតត្រង់ ពួកគាត់បានលេីកដៃ ទទូចស្នេីសុំដល់ ប្រមុខរដ្ឋាភិបាល សម្តេច មហាបវរធិបតី “ហ៊ុន ម៉ាណែត” និង រដ្ឋមន្ត្រីក្រសួង ស្ថាប័ណ្ណ ពាក់ព័ន្ធ នានា គ្រប់ជាន់ថ្នាក់ សូមមេត្តាជួយយកចិត្តទុកដាក់ ជួយរកយុត្តិធម៌ឃាត់ខ្លួនបុគ្គលដេីរឆបោក មានគ្នាពីរនាក់ ដេីរតួនាទីជាមន្ត្រីជាន់ខ្ពស់ រត់ការឯកសារ ក្លែងក្លាយ ឬ បន្លំឯកសារសាធារណៈជាបទល្មើសព្រហ្មទណ្ឌ ដោយមិនអាចលេីកលែងបាន មកដាក់ទោសទណ្ឌ ទៅតាមផ្លូវច្បាប់ និងសូមសំណូមពរ ដល់ថ្នាក់ដឹកនាំ មេត្តាជួយសម្រួល អោយបុគ្គលរូបនេះជួយដោះស្រាយ លុយដែលបានបាត់បង់ លេីឯកសាររត់ការក្លែងបន្លំ របស់បុគ្គលទាំងពីរនាក់នេះ ជួយសម្រួល
សងគ្រប់ចំនួន ត្រលប់់មកវិញដោយក្តីអនុគ្រោះផងចុះ សូមអរគុណ៕

Leave a Reply

Your email address will not be published. Required fields are marked *