បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ

ភ្នំពេញ@.នាថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទីរសៀល ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅសាលប្រជុំB សាលាខណ្ឌប្ញស្សីកែវ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក-លោកស្រីអភិបាលរងខណ្ឌ , លោកនាយក-នាយករងរដ្ឋបាលខណ្ឌ , លោកអធិការរងនគរបាលខណ្ឌ , លោកមេបញ្ជាការរង អហ ខណ្ឌ , លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ ,លោកប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌ ,លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យនៃរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌទាំង១១ , តំណាងការិយាល័យគយ និងរដ្ឋាករខណ្ឌ , ក្រុមលេខាធិការ , តំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ , តំណាងអគ្គិសនីកម្ពុជា , លោក លោកស្រីប្រធាន-តំណាងក្រុមប្រឹក្សាសង្កាត់ទាំង៧ និងប្រធានប្រជាការពារខណ្ឌ សរុបចំនួន ៦៣ នាក់។

១-ពិនិត្យ និងអនុម័តលើ សំណើសុំច្បាប់អវត្តមាន ពីកិច្ចប្រជុំរបស់លោកស្រី ហួយ សុជីវណ្ណី ចំនួន០២លើកជាប់ៗគ្នា ។

២-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី៣ ។

៣-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។

៤- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៧) របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។

៥-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំខែធ្នូឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។

៦- ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៧- ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង តារាងសរុបផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌស្សីកែវ រាជធានីភ្នំពេញ។

៨- បញ្ហាផ្សេងៗ ។

កិច្ចប្រជុំនេះ បានបញ្ចប់ នៅវេលាម៉ោង ១៦ និង ៣០ នាទីរសៀល ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕

រាយការណ៍ ដោយ យុន រតនា ប្រជាប្រិយ ១១ សូមអរគុណ ។

Leave a Reply

Your email address will not be published. Required fields are marked *