លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បើកដៃឲលោក ចាន់ តារា មេគយច្រក ព្រៃវល្លិ៍ នៅស្រុកកំពង់រោទិ៍ កំពុងទទួលផលប្រយោជន៍ កប់ក្តោង ពីឈ្មួញបទល្មើស..!!

ស្វាយរៀង @.ប្រភពពីក្រុមឈ្មួញតូចធំ បានឲ្យដឹងថា លោក ចាន់ តារា មេគយច្រកព្រៃវល្លិ៍នៅស្រុកកំពង់រោទិ៍ ដេកយោលជើង ចាំយកលុយពីឈ្មួញដឹកទំនិញ តាមប្រភេទ

ឡានកុងន័រសន្ដោងវែងៗ យ៉ាងស្រួលការដឹកទំនិញទាំងចេញទាំងចូលនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ស្ថិតក្នុងស្រុកកំពង់រោទិ៍ គឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់មន្ត្រីគយដែលប្រចាំ ការនៅទីនោះ។

ពោលគឺ អ្វីៗអាស្រ័យទៅលើបបូរមាត់របស់លោកចាន់ តារា មេគយច្រកព្រៃវល្លិ៍នោះផ្ទាល់តែម្ដង ចំណុចសំខាន់ពីរដែលកំពុងកើត ឡើងនៅទីនោះគឺទំនិញទាំងឡាយមិនចាំបាច់ឆ្លងការពិនិត្យអ្វីទេនិងករណីជួលជនស៊ីវិលហើយជួយបំពេញការងារក្នុងការប្រមូលប្រាក់។

បើតាមប្រភពពីមន្រ្តីអង្គភាពផ្សេងៗដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ បានឲ្យដឹងថា មានឈ្មួញធំៗច្រើននាក់រកស៊ីនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នាំពីប្រទេសវៀតណាមតាមច្រកនេះយ៉ាងរលូន។

ឈ្មួញធំៗទាំង នោះ គឺម៉ូយដ៏សំខាន់របស់លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ដែលកំពុងសាងភាពល្បីល្បាញខាងពុករលួយដោយគ្មានញញើតអ្វីទាំងអស់។

ចំណែកហេង សំបូរប្រធានសាខាគយខេត្តស្វាយរៀង មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ចាន់ តារា នោះទេ ហើយបណ្ដោយឲ្យលោក ចាន់ តារា ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។

ប្រភពពីមន្ត្រីនៃស្ថាប័នផ្សេងៗបានឲ្យដឹងថា បន្ទាប់ពីលោក ចាន់ តារា ទទួលបានតំណែងជាមេគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ កាលពីថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ពេលនេះគឺលោក ចាន់ តារា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។

ទំនិញទាំងឡាយដែលឆ្លងកាត់ក្នុងដែនសមត្ថកិច្ចរបស់លោកចាន់ តារា គឺមិនចាំបាច់មានការត្រួតពិនិត្យអ្វីទេដោយគ្រាន់តែបង់លុយ និងសោហ៊ុយសម្រាប់បុគ្គលលោកមេគយចាន់ តារា ជាការស្រេច។

អ្វីដែលគេចាប់អារម្មណ៍មួយទៀតនោះគឺមានជនស៊ីវិលត្រូវបានគេជួលមកឲ្យជួយធ្វើការ ក្រុមមន្ត្រីគយនៅច្រកព្រៃវល្លិ៍ ។

ពីព្រោះថា ជាមន្ត្រីគយដែលសល់លុយវាល់លានដុល្លារហើយនោះ មិនអាចទៅកើតឈ្ងោកមើលទំនិញនៅតាមរថយន្តដែលឆ្លងដែននោះបានឡើយ។

ដោយសារតែជាមន្ត្រីធំបែបនេះហើយទើបទំនិញទាំង ឡាយមិនចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យនិងបើមានការត្រួតពិនិត្យក៏មិនមែនជាមន្ត្រីជំនាញជាអ្នកត្រួតពិនិត្យនោះដែរ ផ្ទុយទៅវិញគឺជាជនស៊ីវិលដែលគយជួលឲ្យដើរមើលរថយន្តដឹកទំនិញឆ្លងកាត់តែប៉ុណ្ណោះ។

ប្រភពស្និទ្ធនឹងលោក ចាន់ តារា ឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់លោកហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ទេនោះគឺលោក ចាន់ តារា មិនអាចប្រព្រឹត្តអំពើពុក រលួយតាមរបៀបជិះសេះលែងដៃ អំពើពុករលួយរបស់លោក ចាន់ តារា មេគយច្រកព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជារឿងមិនអាចបិទបាំងបានទេ ព្រោះបណ្ដាញព័ត៌មាននានាបានចុះផ្សាយជាបន្តបន្ទាប់៕

ដកស្រង់ ពីបណ្តាញសង្គម សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *