ចាប់ខ្លួនជនសង្ស័យឈ្មោះ សំ ចាន់ធឿន ពាក់​ព័ន្ធ​ការ​ផ្តល់ប្រាក់កម្ចីអនឡាញដោយគ្មានច្បាប់អនុញ្ញាត្ត បរិហារកេរ្តិ៍ និងក្លែងឯកសារ​..!!

ភ្នំពេញ@.ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងការកម្ចីអនឡាញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣​​ ដោយមានការឯកភាពពី​ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សំ ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ពាក់​ព័ន្ធ​ការ​ផ្តល់ប្រាក់កម្ចីអនឡាញដោយគ្មានច្បាប់អនុញ្ញាត្ត បរិហារកេរ្តិ៍ និងក្លែងឯកសារ​ ហើយ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។ បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ដើម្បី​បន្ត​នីតិវិធី​។

Leave a Reply

Your email address will not be published. Required fields are marked *