ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន ផ្នែករដ្ឋបាលផ្សារឆ្នាំង សង្កាត់រដ្ឋបាលជលផលបរិបូណ៌ បានសហការជាមួយអធិដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងទន្លេសាប..!!

ខេត្តពោធិ៍សាត់ ៖ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូចខាងក្រោម៖

១.ចូលរួមប្រជុំពង្រឹងការងារអធិការកិច្ចនៅតំបន់បឹងទន្លេសាប ដឹកនាំដោយឯកឧត្តមឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានអ្នកចូលរួមសរុប២៥នាក់ ស្រី០១នាក់។ ជាលទ្ធផលបានកំណត់ទិសដៅដូចខាងក្រោម៖

-កំណត់ក្រុមដើម្បីយាម ល្បាតការពារដីតំបន់ដែលដកហូតពីប្រជាពលរដ្ឋ។

-ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព។

-កំណត់មុខសញ្ញាជនល្មើសដើម្បីអប់រំណែនាំ កុំឲ្យប្រើប្រាស់របាំងស្បៃមុង និងរបាំងសាច់អួនវែងៗ។

២-ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន ផ្នែករដ្ឋបាលផ្សារឆ្នាំង សង្កាត់រដ្ឋបាលជលផលបរិបូណ៌ បានសហការជាមួយអធិដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងទន្លេសាប ចុះប្រតិបត្តិការប្រទះឃើញការដឹកជញ្ជូនផលិតផលជលផល(លៀស)គ្មានលិខិតអនុញ្ញាត នៅចំណុច ជេីងកំពង់ឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ សមត្ថកិច្ចបានឯកភាពគ្នា ឃាត់ចាប់ ទូកឈេីភ្ជាប់ម៉ាស៊ីន ម៉ាស្តា២៥សេះ ចំនួន ០១គ្រឿង និង រថយន្តកាមរី កែច្នៃចំនួន.០១ គ្រឿង រួមជាមួយលៀស ១៣០ កំណាត់ការ៉ុង ទម្ងន់ ៥០០០.គ.ក្រ យកមករក្សាទុកនៅស្នាក់ការសង្កាត់ជាបណ្តោះអាសន្នដេីម្បីអនុវត្តន៍តាមនិតិវិធី។

៣.សង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចសហការជាមួយសហគមន៏ភូមិព្រែកគន្លង,កំពង់ក្តារប្រើប្រាស់កម្លាំងសរុប ១១នាក់មធ្យោបាយបាឡាស្មាច់០២ គ្រឿងបានចុះបានប្រតិបត្តិការប្រទះឃើញសកម្មភាពនេសាទប្រើដោយរបាំងស្បៃមុងនៅចំណុចភូមិខ្លាក្រហឹម,បែកចាននិងក្អែកពង។

លទ្ធផលរុះរើបំផ្លាញចោល៖

-របាំងស្បៃមុងចំនួន ០៧កន្លែងប្រវែង ២៨០ម៉ែត្រ,លូស្បៃមុងចំនួន០៧គ្រឿង,បង្គោលចំនួន ៩០ដេីម,ចាក់លែងកូនត្រីចម្រុះប្រមាណ ៣០គីឡូក្រាមទៅក្នុងដែននេសាទវិញ។

សូមឯកឧត្ដមមេត្តាជ្រាបជារបាយការណ៍។

ប្រភព ពី លោក នាយខណ្ឌ រដ្ឋបាលជលផល

Leave a Reply

Your email address will not be published. Required fields are marked *