លោកវរៈសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍នគរបាលវរៈការពារព្រំដែនគោកលេខ ៨១៥ប្រចាំការចំណុចសង្កែបាននាំយកអំណោយរួមទាំងថវិកាមួយចំនួនចែកជូនពលរដ្ឋដែលឆ្លងទន្លេនៅអូរព្រំដែនកម្ពុជានិងថៃ ស្រុកម៉ាឡៃ…!!!

លោកវរៈសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍នគរបាលវរៈការពារព្រំដែនគោកលេខ ៨១៥ប្រចាំការចំណុចសង្កែបាននាំយកអំណោយរួមទាំងថវិកាមួយចំនួនចែកជូនពលរដ្ឋដែលឆ្លងទន្លេនៅអូរព្រំដែនកម្ពុជានិងថៃ ស្រុកម៉ាឡៃ…!!

នាព្រឹកថ្ងៃសុក្រ ទី ៦ ខែតុលា ឆ្នាំ ២០២៣ នេះកម្លាំងប៉ុស្តិ៍វរៈការពារព្រំដែនគោកលេខ ៨១៥ ប្រចាំការចំណុចសង្កែ លោកវរៈសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍សង្កែបានដឹកនាំ កម្លាំងប៉ុស្តិ៍ បាននាំយកសម្ភារៈគ្រឿងបរិភោគរួមទាំងថវិកាមួយចំនួនជូនដល់គ្រួសារដែលទើបត្រឡប់មកពីប្រទេសថៃនឹងបានឆ្លងទន្លេនៅមាត់អូរព្រំដែនកម្ពុជាថៃកាលពីថ្ងៃទី ៤ខែតុលា ឆ្នាំ ២០២៣ សម្ភារៈរួមមានដូខាងក្រោម។

-អង្ករ10 គីឡូ-មី 15 កញ្ចប់-ទឹកក្រូចដប់កំប៉ុង-ត្រីខមួយយួរដប់កំប៉ុងថវិកាចំនួន ៥០០០០រៀល-ចំនួនមួយគ្រួសារប្ដីឈ្មោះវ៉ាតដេនអាយុ ២៨ ឆ្នាំ
ប្រពន្ធឈ្មោះណាវីនអាយុ ២៤ ឆ្នាំ
ពួកគាត់រស់នៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំបច្ចុប្បន្នស្នាក់នៅភូមិសង្កែឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ៕

(រាយការណ៍ដោយលោកម៉ៃសារឿន)

សម្របសម្រួលដោយ ញៀប ចាន់

Leave a Reply

Your email address will not be published. Required fields are marked *