ករណីឃាតកម្មប្ដីអាករសម្លាប់ប្រពន្ធ និងកូន ដោយសារភ្លើងប្រច័ណ្ឌ ស្ថិតនៅក្នុងភូមិ ពោស្មាត ឃុំជេីងកេីប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តា
@:កណ្ដាល@: នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ នេះ÷ ព័ត៌មានបឋម មានករណីឃាតកម្ម ដោយសារភ្លើងប្រច័ណ្ឌ ជនបង្កដែលជាប្តី បានអាករ ប្រពន្ធ និងកូនស្រី ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ស្រ្តីជាជនរងគ្រោះ ដែលជាប្រពន្ធបានស្លាប់ មានឈ្មោះ ឃឿន ស្រីវលក្ខ័ណ៍ អាយុ៣០ជាង ដែលរស់នៅ ភូមិពោ ស្មាត ឃុំ ជេីងកេីប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បុរសជាឃាតករ ដែលជាប្តីមានឈ្មោះ ម៉ែន សំអាត អាយុប្រហែលជា ៣០ជាង ដែលរស់នៅ ភូមិឃុំខាងលើ បានសម្លាប់ប្រពន្ធខ្លួនឯង និងកូនស្រីម្នាក់ អាយុប្រហែល ២ឆ្នាំ ដោយយកកាំបិតតាំងតោ មកអាករប្រពន្ធ ដាច់ករពីខ្លួន បន្ទាប់មក យកកាំបិតមកអាករកូនស្រីរបស់ខ្លួនទៀត បណ្ដាលឱស្លាប់បាត់បង់ជីវិត នៅនឹងថ្លុកឈាម ទាំងម្តាយនិងកូន គួរឱ្យអាណោចអាធម្មណាស់។
លោកយាយដែល ត្រូវជាម្ដាយជនរងគ្រោះ បានប្រាប់មកអង្គភាពសារព័ត៌មានរបស់យើងខ្ញុំថា ជាដំបូងហើយ ប្រហែលជាបីថ្ងៃមុន កូនស្រីគាត់និងកូនប្រសារ បានឈ្លោះទាស់ទែងពាក្យសំដីគ្នា មួយប្រាវ ហើយក៏ស្ងប់បាត់ទៅវិញទៅ គាត់បានប្រាប់ទៀតថា កូនប្រសារបស់គាត់ តែងតែ ប្រចណ្ឌ័ប្រពន្ធនិងរករឿងប្រពន្ធជារៀងរាល់ថ្ងៃ លុះមកដល់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ប្រហែលម៉ោង ៥:25នាទីទៀបភ្លឺ ស្រាប់តែមានលឺសំឡេង កូនស្រីរបស់គាត់ស្រែកហៅឱគេជួយ តែគ្មាននណាម្នាក់ចាប់អារម្មណ៍នោះទេ មួយសន្ទុះក្រោយមក លោកយាយដែល ត្រូវជាម្តាយជនរងគ្រោះ បានដេីរទៅ ក្នុងផ្ទះ ស្រាប់តែឃើញ កូនរបស់គាត់និងចៅស្លាប់ បាត់បង់ជីវិតទៅហើយ ។
មួយសន្ទុះក្រោយមក កម្លាំងប៉ុស្តិ៍ សហការជាមួយ កម្លាំងជំនាញ ស្រុក និងកម្លាំងជំនាញកុសលវិច្ចយ័ ខេត្តកណ្តាល បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ភ្លាមៗរួច ក៏បានធ្វើការហ៊ុំព័ទ្ធកន្លែង កេីតហេតុ ដេីម្បីទុក្ខឲកម្លាំង ជំនាញ ចំរុះខេត្ត ធ្វើការស៊ីបអង្គេត នឹងធ្វើកុសលវិច្ច័យ ទៅតាមផ្លូវច្បាប់៕
រាយការណ៍ដោយ ញៀប ចាន់
☎️ទំនាក់ទំនង:0963735713