ខេត្តកំពង់ឆ្នាំង @.ថ្ងៃព្រហស្បតិ៍១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូចខាងក្រោម៖
១.ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំបញ្ជីសំណួរប្រសិទ្ធភាពសហគមន៍ស្រះជម្រកត្រី តម្លើង KOBO tool box និងការអនុវត្តសាកល្បងនៅសហគមន៍ស្រះជម្រកត្រី រៀបចំដោយអង្គការ GIZ និងនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម អ្នកចូលរួមចំនួន១៨នាក់ នៅខេត្តតាកែវ ក្នុងគោលបំណង ដើម្បីប្រមូលទិន្នន័យគោលនៃសហគមន៍ស្រះជម្រកត្រី វាយតម្លៃកម្រិតប្រសិទ្ធភាព និងឥទ្ធិពលនៃការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រីដែលបានអនុវត្តកន្លងមក។
២.ចូលរួមជាមួយជាមួយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល ដើម្បីចុះប្រមូលទិន្នន័យផលនេសាទប្រចាំខែជាមួយគ្រួសារអ្នកនេសាទដែលបានជ្រើសរើសរួច ចំនួន ១៥ គ្រួសារ នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ។
៣.ក្រុមសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ.សង្កាត់រដ្ឋបាលជលផលជលគិរីរួមសហការ ជាមួយអាជ្ញាធរឃុំពង់អុស សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ.សហគមន៍នេសាទព្រែកឆ្តោនិងសហគមន៍នេសាទព្រែក
ឆ្តោ.សហគមន៍កោះធំ.មធ្យោបាយចំនួន៥គ្រឿងកំលាំងចំនួ១៨នាក់ដឹកនាំដោយលោកខៀវ សុផារិទ្ធនាយរងផ្នែកកំពង់ប្រាសាទ.បាចុះប្រតិបត្តិការបង្រាប បទល្មើសនេសាក្នុង ភូមិសាស្រ្ត ឃុំកំពង់អុសស្រុកជគិរីបានប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍លបរួមផ្សំរបាំងសាច់អួននៅចំណុច ក្រោយភូមិព្រែកឆ្តោរ. បឹងអញ្ចាញ.រាំងលេខភូមិព្រែកឆ្តោរឃុំកំពង់អុសស្រុកជលគិរី
ខេត្តកំពង់ឆ្នាំង។សមត្ថកិច្ចយើងបាន
ឯកភាពគ្នាធ្វើការ រុះរើនិងបំផ្លាញចោល
នូវហ្នឹងកន្លែង
៤.សង្កាត់រដ្ឋបាលជលផល កំពង់លែង រួចជាមួយ ប៉ូស្គិ័រដ្ផបាល នគបាលប្រឡាយមាស កម្លាំង៧នាក់ កាណូត០១គ្រឿង បានចុះប្រតិបត្តិការ ក្នុងភូមិសាស្ត្រ ឃុំប្រឡាយមាស នៅចំណុច អូវេង្វង ស្ថិតក្នុងភូមិត្រដោក ស្រុក កំពង់លែង នៅពេលនោះក្រុមការងារបានឯកភាពគ្នា ចុះរុះរេី របាំងស្បៃ ដែលជាបទល្មេីសជលផល វត្ថុតាង បានបំផ្លាញ់ចោលនៅនឹង កន្លែង….។
លទ្ធផលសម្រេចបានរួមមានៈ
-រុះរើរបាំងស្បៃមុងចំនួន ១១ កន្លែង ប្រវែង ៣៥០ ម លបលូ ១៥ មាត់
-របាំងសាច់អួនចំនួន០៤កន្លែងប្រវែង
៦០០ម៉ែត្រ លូសាច់អួនចំនួន៨
គ្រឿង បង្គោលចំនួន៤៥០
ដើម ត្រីចម្រុះចំនួន១២០គក្រ ចាក់លែងក្នុងដែននេសាទវិញ។
ប្រភព ពី លោក នាយខណ្ឌ រដ្ឋបាលជលផលខេត្ត
សូម ឯកឧត្ដមមេត្តាជ្រាបជារបាយការណ៍។