កងកម្លាំងផែនអន្តរាគមន៍ខណ្ឌដង្កោ ដែលដឹកនាំដោយលោក ស៌ូ សារុំ បានសហការជាមួយកងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃវែង ដែលដឹកនាំដោយលោក ម៉ាក់ គន្ធា មេប៉ុស្តិ៍ បានដឹកនាំកម្លាំងចុះល្បាត មួលដ្ឋាន សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ!!!!

កងកម្លាំងផែនអន្តរាគមន៍ខណ្ឌដង្កោ ដែលដឹកនាំដោយលោក ស៌ូ សារុំ បានសហការជាមួយកងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃវែង ដែលដឹកនាំដោយលោក ម៉ាក់ គន្ធា មេប៉ុស្តិ៍ បានដឹកនាំកម្លាំចុះល្បាត មួលដ្ឋាន សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានភ្នំពេញ!!!

នាយប់ថ្ងៃសុក្រ ១កេីត ខែភទ្របទ ឆ្នាំ ថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ
កងកម្លាំង អន្តរាគមន៍ ខណ្ឌដង្កោ ដែលដឹកនាំដោយ លោក សូ៌ សារុំ ទទួលបន្ទុក ផែនអន្តរាគមន៍ បានសហការជាមួយ កងកម្លាំងប៉ុស្តិ៍ ព្រៃវែង ដែលដឹកនាំដោយលោក ម៉ាក់ គន្ធា បានដឹកនាំ កម្លាំងចំរុះ ចុះល្បាត ការពារជួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីធានាបាននូវ ភូមិ ឃុំ មានសុវត្ថិភាព ជួនប្រជាពលរដ្ឋ  នៅក្នុងមួលដ្ឋាន ។

ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមួលដ្ឋាន ប៉ុស្តិ៍ ព្រៃវែង មានការ សប្បាយចិត្តជាខ្លាំង ដែលបានឃើញ កងកម្លាំងផែនអន្តរាគមន៍ខណ្ឌ សហការជាមួយ កងកម្លាំង ប៉ុស្តិ៍ បានចុះ ល្បាត និងការពារផលប្រយោជន៍ ជួនប្រជាជន ដើម្បីកុំឱ្យមានករណីណាមួយដូចជា ចោរឆក់ចោរលួច ចោរប្លន់ និងអំពើហិង្សាណាមួយនៅក្នុងភូមិឃុំរបស់គាត់ ។

លោក ម៉ាក់ គន្ធា មេប៉ុស្តិ៍ ព្រៃវែង បាមានប្រសាសន៍និងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមួលដ្ឋានរបស់លោក បើមានករណីណាមួយ និងបានឃើញសកម្មភាព ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាណាមួយ សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនកងកម្លាំងប៉ុស្តិ៍ជាបន្ទាន់ ដើម្បីងាយស្រួលដល់កងកម្លាំងប៉ុស្តិ៍របស់យើងទៅដល់ទាន់ពេលវេលា៕

រាយការណ៍ដោយ ញៀប ចាន់ (នាយកពន្ធរង)

សម្របសម្រួលអត្ថបទដោយ ញៀប ចាន់
☎️ទំនាក់ទំនង:012607214-0963735713

Leave a Reply

Your email address will not be published. Required fields are marked *