លោក ងិន ហ៊ុន ប្រធានមន្ទីរ រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងមន្ត្រីជលផលស្រុក បានចុះបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ស្ថិតនៅ ឃុំពង់អុស ស្រុកជលគីរី ខេត្តកំពង់់ឆ្នាំង!!!!!

 

@:កំពង់ឆ្នាំង @: នារសៀលថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែភទ្របទឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ នេះ÷ ដោយមានការ ចង្អុលបង្ហាញ ពីលោក ងិន ហ៊ុន ប្រធានមន្ទីរ ខេត្តកំពង់ឆ្នាំង បាន បញ្ជារដោយផ្ទាល់ មន្រ្តីផ្នែករដ្ឋបាលជលផលខេត្ត ដេីម្បីសហការជាមួយកម្លាំងមន្ទីរជលផលស្រុកកំពង់ប្រាសាទ.សង្កាត់រដ្ឋបាលជលផលជលគិរី រួមសហការ ជាមួយអាជ្ញាធរឃុំពង់អុស សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ.សហគមន៍នេសាទព្រែកឆ្តោ និងសហគមន៍កោះធំ។
បានដឹកនាំកម្លាំងចម្រុះ មធ្យោបាយធ្វើដំណើររួមមាន ទូកបំពាក់កម្លាំងម៉ាស៊ីន ចំនួន៥គ្រឿង កម្លាំងចំនួ១៨នាក់ដឹកនាំដោយលោក ខៀវ សុផារិទ្ធ នាយរងផ្នែកជលផល់កំពង់ប្រាសាទ.បាចុះប្រតិបត្តិការបង្រាបបទល្មើសនេសាទខុសច្បាប់ ស្ថិតនៅ ក្នុង ភូមិសាស្រ្ត ឃុំកំពង់អុសស្រុកជលគីរីបានប្រទះឃើញបងប្អូន អ្នកនេសាទដោយប្រើឧបករណ៍លបរួមផ្សំរបាំងសាច់អួននៅចំណុច ក្រោយភូមិព្រែកឆ្តោរ. បឹងអញ្ចាញ.ភូមិព្រែកឆ្តោរឃុំកំពង់អុសស្រុកជលគិរីខេត្តកំពង់ឆ្នាំង។

ក្នុងនោះដែរ កម្លាំងផ្នែករដ្ឋបាលជលផល.បានធ្វើការ រុះរើនិងបំផ្លាញចោលនូវនិងកន្លែង.ឧបករណ៍នេសាទខុសច្បាប់រួមមាន
-របាំងសាច់អួនចំនួន០៤កន្លែងប្រវែង៦០០ម៉ែត្រ
-លូសាច់អួនចំនួន៨គ្រឿងបង្គោលចំនួន៣០០ដើម៕

លោក ងិន ហ៊ុន ប្រធានមន្ទីររុក្ខាប្រមាញ់និងនេសាទ ខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល ប្រកបមុខរបរ នេសាទ សូមឱ្យបងប្អូន នេសាទប្រេីរឧបករណ៍ណា ដែលមិនខុសច្បាប់ ដេីម្បីធានាបាននូវ ពូជត្រី ដែលកំពុងតែបង្កាត់ពង បើបងប្អូននៅតែប្រើឧបករណ៍នេសាទដែលខុសច្បាប់ នឹងនាំមកផលប៉ះពាល់ដល់បងប្អូន ទៅថ្ងៃក្រោយ ព្រោះថាបើបងប្អូននេសាទប្រើឧបករណ៍ខុសច្បាប់ទាំងនេះ ធ្វើឲ្យត្រីតូចត្រីធំដែលកំពុងបង្កាត់ពង ងាប់អស់ ហើយធនធានត្រីរបស់ប្រទេសយើងកាន់តែចុះថយទៅបន្តិចម្ដងបន្តិចម្ដង និងនាំមកឱ្យបងប្អូនប្រជាពលរដ្ឋមានការជួបលំបាកនៅពេលក្រោយ។

ដូច្នេះហើយលោកប្រធានមន្ទីររុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រកបមុខរបរនេសាទ កុំប្រើឧបករណ៍ណាដែលខុសច្បាប់នាំឱ្យបាត់បង់អស់មច្ឆាធម្មជាតិរបស់ប្រទេសជាតិយើង៕

រាយការណ៍ដោយ (ប្រជាប្រិយ ១៨)

សម្របសម្រួលអត្ថបទដោយ ញៀប ចាន់(នាយកពន្ធរង)

☎️ទំនាក់ទំនង:012607214

Leave a Reply

Your email address will not be published. Required fields are marked *