ភ្នំពេញ@.ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តប្រចាំខែ មិថុនា ឆ្នាំ២០២៥។
កិច្ចប្រជុំមានការចូលរួមពីលោកនាយ-នាយរងការិយាល័យទាំង៣ ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌ លោកនាយផែ្នក និងលោកអធិការរងទទួលការងារព្រហ្មទណ្ឌមកពីបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤៕