ពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំ ក្នុងខេត្តត្បូងឃ្មុំ មេត្តាជួយយកចិត្តទុកដាក់ លេីការបោសសំអាត បង្រ្កាបទីតាំងបនល្បែងសុីសងគ្រប់ប្រភេទ ជល់មាន់តាមទូរទស្សន៍ អនទ្បាញ និង ឆ្នោតទ្បូតូ កំពុងចរាចរណ៍ តាមបណ្តាលឃុំស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំ នៅតែបន្តបេីកលេងបានដោយសេរីដោយគ្មានការទប់ស្កាត់ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ.!

ខេត្តត្បូងឃ្មុំ@.បេីទោសបីជាមានប្រសាសន៍របស់ថ្នាក់ដឹកនាំ ស្តីពីការរឹតបន្តឹងជុំវិញករណី លេីការទប់ស្កាត់ល្បែងសុីសងស្តីពីការបិតមិនអនុញ្ញាតមិនអោយកេីតមាន នូវការបេីកលេងនូវល្បែងសុីសងគ្រប់ប្រភេទ ទាំងទ្បាយណានៅតែបន្តកេីតមានជាដដែលៗ ក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗ របស់ខ្លួន តាមបណ្តាលឃុំស្រុកខេត្តត្បូងឃ្មុំ នៅតែអោយកេីតមាននូវការបេីកលេងបានដោយសារី នាបច្ចុប្បន្ននេះ ។
តែដោយទ្បែកដោយទទួលពីសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋដោយសង្កេតថា នៅតែមានការលួចបេីកលេងបានដោយរលូន គ្មានខ្វល់ពីសំណាក់ផ្លូវច្បាប់របស់អាជ្ញាធរ ដែលមានទីតាំងទី១ ស្ថិតនៅ ក្នុង ភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ទីតាំង ទី២ មួយទៀត ក្នុងភូមិកោងកាង 2 ឃុំកោងកាង   ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជាការសំណូមពរពីប្រជាពលរដ្ឋ ស្មេីសុំអោយមានការ ទប់ស្កាត់និងមានវិធានការចុះបង្រ្កាបតាមការជាក់ស្នេីង។

ចម្ងល់ថាតេីអំណាចម្ចាស់ទីតាំង ខ្លាំងជាងចៅហ្វាយខេត្តទៀតឬ .? ទេីបជាបានមានការនៅបន្តលួចបេីលេងបានដោយសេរីបានរលូនយ៉ាងនេះ បានយ៉ាងងាយស្រួលថែមទៀតផង ឬក៏មានការឃុបឃិតគ្នាជាប្រពន្ធ័ពីមន្ត្រីថ្នាក់ក្រោមទេដឹង ទេីបមានការបិតបាំងសំងំបានបណ្តែតបណ្ដោយ អោយមានការលួចបេីកលេងនូវល្បែងសុីសង ជល់មាន់តាមទូរទស្សន៍អនទ្បាញ និងឆ្នោតទ្បូតូ គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលមានទីតាំងទី១ ស្ថិតនៅ ក្នុង ភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ទីតាំង ទី២ មួយទៀត ក្នុងភូមិកោងកាង 2 ឃុំកោងកាង   ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដោយ បច្ចុប្បន្ន នេះនៅទីតាំងខាងលេីកំពុងតែបេីកលេងដំណើរដោយរលូនគ្មានខ្វល់សំណាញ់ផ្លូវច្បាប់អ្វីបន្តិចសោះទ្បេីយ ។

អង្គភាពសារព័ត៌មាន យេីងខ្ញុំបានទទួលសារ ពីប្រជាពលរដ្ឋក៏ដូចជាមហាជន ទូទៅបានដាក់ស្មេីដល់ដឹកនាំក៏ដូចជាអាជ្ញាធរ ពាក់ព័ន្ធ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ពួកគាត់នឹងមានក្តីសង្ឃឹមយ៉ាងមុតមាំ និងរងចាំមេីល ចំណាត់ការក្តៅរបស់ លោក ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ចិន នី ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ដោយបន្ទាប់ពីមានការ រឹតបន្តឹង ជុំករណីស្តីពីការលួចលាក់បេីកនូវល្បែងសុីសងគ្រប់ប្រភេទ កេីតក្នុងភូមិសាស្ត្ររបស់ខ្លួន ។

ដោយទ្បែកជាពិសេសផងនោះ ក៏មានការ សូមសំណូមពរដល់ថ្នាក់ដឹកនាំ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ចិន នី ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តា យកចិត្តទុកដាក់ ត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាបតាមផ្លូវច្បាប់បទល្មើស បេីកបនល្បែងសុីសង គ្រប់ប្រភេទ ខាងលេីនេះផងទាន ។

បច្ចុប្បន្នទីតាំងជាច្រេីន ក្នុងឃុំតំបែរ ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ
កំពុងតែសប្បាយចិត្ត និងបេីកលេងល្បែងសុីសង បានដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

ចេញផ្សាយ ថ្ងៃទី ៤/ខែមីថុនា /ឆ្នាំ២០២៥

ទីតាំង មាន់ជល់អនទ្បាញ ស្ថិតនៅ ក្នុង ភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ទីតាំងជល់មាន់អនទ្បាញ នៅភូមិកោងកាង 2 ឃុំកោងកាង   ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជាទីតាំង ពលរដ្ឋសំណូមពរ ដល់អាជ្ញាធរ មានចំណាត់ការ សូមអរគុណបង ។

Leave a Reply

Your email address will not be published. Required fields are marked *