នៅព្រឹកថ្ងៃទី 14 មេសាឆ្នាំ 2024 មានពលរដ្ឋមួយគ្រួសារ ពីរនាក់ប្ដីប្រពន្ធរស់នៅ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បានចូលទៅរកទំពាំងក្នុងព្រៃជ្រៅជួបនឹងដំរីព្រៃមួយក្បាលតាមវាយប្រហារពួកគាត់ទាំងពីរបណ្ដាលឱ្យស្ត្រីជាប្រពន្ធត្រូវបានដំរីជាន់ស្លាប់យ៉ាងអាណោចអាធម្មនៅក្នុងព្រៃ។
ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សែម ស៊ីណាត អាយុ 38 ឆ្នាំសញ្ជាតិខ្មែររស់នៅ ភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្នសពស្ត្រីខាងលើត្រូវបានបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មណ្ឌលគីរី រាយការណ៍
ដោយ លោក សាង ណាត