ពលរដ្ឋស្នេីរដល់អាជ្ញាធរពាក់ពន្ធ័ ចុះពិនិត្យ ទីតាំងផ្ទះមួយកន្លែង សង្ស័យលួចបង្កប់ល្បែងភ្នាល់សុីសង ល្បីថាចាក់ភ្នាល់លុយរាប់លាន បង្ករការរំខានដល់ផ្ទះជិតខាង..!! www kpnhotnews.com

ភ្នំពេញ @.ទីតាំង​ផ្ទះលួចបង្កប់ល្បែង​ភ្នាល់ស៊ីសងខុសច្បាប់ មួយកន្លែងដែលស្ថិត​នៅ​ ក្រោយបន្ទាយទាហានព្រៃទារ ចំនុចផ្លូវព្រៃទារ ក្នុងភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្តីការណ៍​ពីប្រជាពលរដ្ឋ បាន​បង្ហើប​ប្រាប់​ថា​ មានទីតាំង​ផ្ទះខាងលេីនេះ បានលួចបង្កប់​ល្បែង​ស៊ី​សងដ៏ធំ​ពិតប្រាកដមែន ដោយផ្នែកខាងក្នុង សប្បូរទៅមានមនុស្សចេញចូលទៅលេង ច្រេីនៗកុះករ រីឯម៉ូតូទ្បានបានយកទៅផ្ងេីនៅក្រដាស់ទ្បានមួយកន្លែងនៅកែងផ្លូវធំច្រកបត់ចូល មកទីតាំង និង មានបុរស់ ២ទៅ៣នាក់ នៅអង្គុយចាំមុខ ផ្ទះទីតាំង ចាំរត់ការសម្រួលដោះស្រាយ ។

ប្រជាពលរដ្ឋបានបន្តទៀតថា ទីតាំងផ្ទះខាងលេីនេះ ពិតជាមានការរំខាន បំពងសម្លេងខ្លាំងណាស់ មិនដឹងធ្វេីយ៉ាងមិចទេមាន ស្នេីសុំអ្នកសារព័ត៌មាន ជួយចេញផ្សាយ ដេីម្បីអោយ អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ជាពិសេស លោក ហែមដារិទ្ធិ អភិបាលខណ្ឌ ពោធិ៍សែនជ័យ និង លោក ម៉ន វុធី អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ និង មន្ត្រីក្រោមឱវាទ ពាក់ព័ន្ធ បានជ្រាបជាព័ត៌មាន និង មានវិធានការ ចុះបង្ក្រាបផង ទាន។

ពលរដ្ឋដាក់ការ សង្ស័យថា មានខ្នងអាងខ្សែរ ធំៗណាស់ហេីយ ទេីបបានជាដំណើរការបានដោយរលូនយ៉ាងដូច្នេះ ឬក៏បានសែនព្រេន ជូនដល់អាជ្ញាធរ និង សមត្ថកិច្ច ដែលពាក់ពន្ធ័សេីមមាត់សេីម ក អស់ហើយទេដឹង ទេីបបានជាមិនហានចុះបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែង​ ទាំងនោះ ចេញចូលលេងដោយសេរី ហាក់បីដូចជាមិនមានផល់ប៉ះពាល់ដល់មូលដ្ឋានសោះ។

គូរំលឹកដែរថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។

ថ្មីៗនេះ​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងបេីកល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

សូមបញ្ជាក់ផងថា លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញក៏បានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវតែចុះ បង្ក្រាបល្បែងស៊ីសងខុសច្បាប់និងបទល្មេីស គ្រឿងញៀនឲ្យអស់ ក្នុងទឹកដីរបស់ខ្លួន ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ៕

Leave a Reply

Your email address will not be published. Required fields are marked *