តារាកំប្លែង និងជាពិធីការិនីភេទទី៣ បន្ទាប់ពីប្រកាសថា ខ្លួនបានកែភេទ ប្ដូរចង្កិះលេខបានជោគជ័យ ដូចទៅនឹងមនុស្សស្រីពេញលក្ខណៈហើយ ប្រកាសជាសាធារណៈថា….

(ភ្នំពេញ)៖ តារាសម្ដែងបែបកំប្លែង និងជាពិធីការិនីផងនោះ កញ្ញា ផេកខេក បានបង្ហាញសារជាសាធារណៈនៅមុននេះបន្តិចថា «នាងខ្ញុំផេនខេត សូមគោរពអញ្ជើញទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងប្រិយមិត្តទាំងអស់គ្មា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីមង្គលការរបស់នាងខ្ញុំ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៤៖៣០នាទីល្ងាច នៅវិមានពិភពថ្មីសែនសុខ (អគារF) ជាទីគោរព។ សូមអរគុណ!»។

តារាកំប្លែង និងជាពិធីការិនីភេទទី៣ បន្ទាប់ពីប្រកាសថា ខ្លួនបានកែភេទប្ដូរចង្កិះលេខបានជោគជ័យ ដូចទៅនឹងមនុស្សស្រីពេញលក្ខណៈហើយនោះ នៅពេលនេះ តារាសម្ដែង ផេនខេក បានប្រកាសជាសាធារណៈថា ខ្លួននឹងដឹកដៃគូស្នេហ៍ជាមនុស្សប្រុសពេញលក្ខណៈ ដែលបានស្វែងយល់ចិត្តជាច្រើនឆ្នាំមកនោះ ដើម្បីក្រាបផ្ទឹមក្បាលដល់កន្ទេល ចូលរោងការតាមប្រពៃណីខ្មែរ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះហើយ។

តាមរយៈការប្រកាសបែបនេះ បានធ្វើឲ្យអ្នកគាំទ្រសម្ដែងការភ្ញាក់ផ្អើល ខណៈដែលនៅសុខៗ ស្រាប់តែផេនខេក បានចូលរោងការពិតប្រាកដមែន ដោយមិនបានខ្លាចរអា នឹងការរិះគន់ពីសំណាក់មហាជន ថានាងជាភេទទី៣នោះឡើយ។ យ៉ាងណាមិញភាពក្លាហានរបស់នាង ក្នុងសេចក្ដីប្រកាសនេះ ត្រូវបានអ្នកគាំទ្រ ជាពិសេសអ្នកសិល្បៈដូចគ្នា សម្ដែងក្ដីអបអរសាទរជូនពរដល់រូបនាង និងគូស្នេហ៍ ឲ្យមានសុភមង្គលក្រោយចំណងអាពាហ៍ពិពាហ៍នេះកើតឡើង។

ស្របពេលជាមួយគ្នា នឹងការប្រកាសឲ្យដឹងពីថ្ងៃចូលរោងជ័យនេះ នាងនិងគូស្នេហ៍ក៏បានបង្ហាញនូវរូបភាព និងឈុតរៀបការជាមួយសង្សារ ជាច្រើនសន្លឹកនៅថ្ងៃនេះផងដែរ ហើយក៏មានអ្នកគាំទ្រ និងមិត្ដសិល្បៈ សម្ដែងនូវការកោតសរសើរស្នេហាស្មោះស្ម័គ្ររបស់តារាសម្ដែង និងជាពិធីការិនីភេទ៣ មានមាឌធំរូបនេះទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *