ទីតាំងដុសស្លែ បង្កប់លួចបេីកល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ភ្នាល់ចាក់បាល់ ឆ្នោតទ្បូតូ មាន់អនទ្បាញ និងបៀរបៀរការរ៉ាត់ លេងតាមប្រព័ន្ធអ៊ិនធើណេត នៅតាមបណ្តោយផ្លូវ វិថី ព្រះអង្គអេង ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ..!!

ភ្នំពេញ @.លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ខ្វះការយកចិត្តទុកដាក់ លេីការចុះបង្រ្កាបបនល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលប្រជាពលរដ្ឋកំពុងមានការ ព្រួយបារម្ភជាខ្លាំង ដោយកេីតល្បែងស៊ីសង ព្រោងព្រាតក្នុងដែនសមត្ថកិច្ច កំពុងតែបង្វួគស្មារតីយុវជន និង សិស្សនិសិ្សត ជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី និងជាយុវជនបន្តវេនរបស់ជាតិ និងធ្វេីអោយបាត់បង់ផលប្រយោជន៍ជាតិជាធំ។

តែដោយទ្បែក អ្វីដែលមានការព្រួញបារម្ភជាងនេះទៅទៀតនោះ ដោយគេបានសង្កេតថា មានមនុស្សក្មេងចាស់ជាច្រើន បានចេញចូលជាញឹកញាប់ រួចកាន់លុយទឹងបាច់ៗ ចូលត្រង់ចំនុចទីតាំងល្បែងសុីសង ដែលស្ថិតនៅតាមបណ្តោយផ្លូវ វិថី ព្រះអង្គអេង ផ្លូវលេខ ១៣ ភូមិ ១៤ នៅផ្ទះលេខ ៩៤ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ទីតាំងខាងលេី! នេះបេីយោងតាមសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានរបស់ខ្លួន បានបញ្ជាក់ អោយដឹងថា ទីតាំងសម្បូរទៅដោយ ក្រុមក្មេងស្ទាវ ញៀនថ្នាំ និង មានមនុស្សក្មេងចាស់ជាច្រើន តែងតែចេញចូលជាញឹកញាប់ ទៅលេងភ្នាល់ដាក់លុយរាប់រយ រាប់ពាន់ដុល្លារ ឯនោះ ទីតាំងមួយនេះបង្កប់លួចលាក់មាន ឆ្មោតទ្បូតូ មាន់អនទ្បាញ បៀរការរ៉ាត និងភ្នាល់ចាក់បាល់ ជាដេីម ដោយលេងតាមប្រព័ន្ធ អ៊ិនធើណេត លេងបានដោយរលូនថែមទៀតផង និងគ្មានវិធានការចុះបង្រ្កាប់ពីសំណាក់អាជ្ញាធរ ពាក់ព័ន្ធនៅទ្បេីយនោះទេ ។

ប្រភពដាក់ការសង្ស័យថា ពិតជាមានខ្នងអាងខ្សែធំណាស់ហេីយមេីលទៅ ទេីបបានល្បែងស៊ីសងខាងលេីនេះ មានការ បេីកលួចលាក់ លេងដោយសារី គ្មានខ្វល់អ្វីបន្តិចសោះទ្បេីយ ឬក៏ពិតជាមាន ត្រូវដងត្រូវផ្លែ ទេដឹង ដោយជាថ្នូរនឹងការបេីកលេងល្បែងស៊ីសងទាំងនោះ ដោយគ្មានការទប់ស្កាត់ និងមិនចុះបង្រ្កាប ពីសំណាក់អាជ្ញាធរក្នុងមូលដ្ឋាន ដោយបណ្តោយអោយកេីតមាន ល្បែងស៊ីសងទាំងនោះព្រោងព្រាត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយសង្ស័យថា ពិតជាមានមន្ត្រីខិលខូចឆ្លៀតឱកាស មួយក្តាប់តូច បានប្រព្រឹត្តនូវអំពេីពុករលួយ ស៊ីសំណូក សូកប៉ាន់ ទទួលផលប្រយោជន៍ ពីឈ្មួញ រួចព្យាយាម បិតបាំង ពីការ បេីកលេងល្បែងស៊ីសងទាំងនោះ ព្រោះជាថ្នូរមិនមានការចុះបង្រ្កាប យ៉ាងបិតប្រាកដ គ្រាន់ជាការដាក់ការសង្ស័យតែប៉ុណ្ណោះ។

គួររំលឹកផងដែរថា កន្លងទៅនេះ ប្រសាសន៍ របស់ថ្នាក់ដឹកនាំ អតីតរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជា យ៉ាងតឹងរឹងបំផុត លេីល្បែងស៊ីសង គ្រប់ប្រភេទ ខេត្ត ក្រុង រាជធានី តម្រូវអោយលុបបំបាត់ នូវល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ព្រោះថា នេះជាឬស គល់នៃ បទល្មើស ចោរកម្ម អំពេីហឹង្សា និង ឆក់ប្លន់សម្កាប់ ជាដេីម ដោយយក្សថាហេតុ ដោយបានកេីតទ្បេីង នូវល្បែងសុីសងគ្រប់ប្រភេទ ទាំងនេះ។

ប្រជាពលរដ្ឋ រស់នៅមូលដ្ឋានរបស់ខ្លួនខាងលេី សូមសំណូមពរដល់ ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និង មន្ត្រីជំនាញ ពាក់ព័ន្ធ ជាពិសេស លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ
និង លោក ជា ខេមា អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ និង លោក វរ:សេនីយ៏ឯក​ ទៀង​ ច័ន្ទសារ​ អធិការនគរបាលខណ្ឌដូនពេញ​ និង មន្រ្តីជំនាញពាក់ពន្ធ័ សូមមេត្តា យកចិត្តទុកដាក់ ត្រួតពិនិត្យ ចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ វិថី ព្រះអង្គអេង ផ្លូវលេខ ១៣ ភូមិ ១៤ នៅផ្ទះលេខ ៩៤ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលកំពុងលួច បេីកល្បែងសុីសង ខុសច្បាប់ ទាំងនេះ នៅបន្តលួចលាក់បេីកលេងដោយសេរី ក្នុងមូលដ្ឋាន សមត្ថកិច្ច ដោយមិនគិតពី គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញជាកំហិត ដេីម្បី សេចក្តីសុខនិងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ៕

ចេញផ្សាយ រសៀលថ្ងៃទី ២៩/០៤/២០២៤.

រាយការណ៍ ដោយ ( តោ ២០០)

Leave a Reply

Your email address will not be published. Required fields are marked *