សមត្ថកិច្ចចាប់ខ្លួន ស្ត្រីអ្នកលក់អនឡាញ ម្នាក់ ពីបទបរិហាកេរ្ដិ៍ និង ជេរប្រមាថ..!! www kpnhotnews.com

ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បាននាំខ្លួនស្រ្តីអ្នកលក់ផលិតផលអនឡាញម្នាក់នៅចំណុច សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្ត្រីដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ សៅ លីឈីង អាយុ ២៩ ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ករណីសមត្ថកិច្ចចុះឃាត់ខ្លួនស្ដ្រីរូបនេះ គឺបានធ្វើឡើងតាមដីការបស់សាលាដំបូងខេត្តកណ្តាលពាក់ព័ន្ធទៅនឹងការប្តឹងរបស់ដើមបណ្តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទញុះញង់ឱ្យមានការរើសអើង។

ឃាត់ខ្លួននេះធ្វើឡើងក្រោយពេលដែលស្រ្តីលក់ឡេខាងលើ ចាកចេញពីផ្ទះ ឡើងលើរថយន្ត បំណងចេញទៅក្រៅ ហើយក៏ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ចាប់ក្នុងរថយន្តតែម្តង។ ក្នុងការចាប់ឃាត់ខ្លួន ក៏មានការតវ៉ាប្រផាប់ចាប់ប្រភីងគ្នាមិនឲ្យមានការចាប់ដែរ ប៉ុន្តែទោះបីជាយ៉ាងណាសមត្ថកិច្ចនៅតែធ្វើការឃាត់ខ្លួនបានដដែលហើយ។ ស្រ្តីខាងលើត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនាំ បន្តនីតិវិធីនៅក្រសួងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *