ផ្លាស់ប្ដូរប្រធាននិងអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ៥រូប គ្រោងនឹងរៀបចំ..!! www kpnhotnews.com

ខេត្តស្ទឹងត្រែង÷ ដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារបានសម្រេចផ្លាស់ប្ដូរប្រធានអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងចំនួន៥នាក់ឲ្យទៅបំរើការងារថ្មីនៅអគ្គនាយកដ្ឋានពន្ធនាគារ។

មន្ត្រីសាលាខេត្តស្ទឹងត្រែងបានឲ្យដឹងថា ពិធីផ្លាស់ប្ដូរប្រធាននិងអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

ទី១លោកឧត្តមអគ្គាអនុរក្សថ្នាក់លេខ២ ឈុន ដារ៉ាពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែងឲ្យទៅបម្រើការងារថ្មីនៅអគ្គនាយកដ្ឋានពន្ធនាគារ។

ទី២.លោកឧត្តមអគ្គាអនុរក្សថ្នាក់លេខ៣ រស់សុធាអោយទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។

ទី៣.លោកវិរៈអគ្គាអនុរក្សថ្នាក់លេខ១ ជាសុជាតិពីអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងអោយទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។

ទី៤.លោកវីរៈអគ្គាអនុរក្សថ្នាក់លេខ១ ប៉ិន សំអូន ពីប្រធានការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមុខរបរពន្ធនាគារខេត្តស្ទឹងត្រែងឲ្យទៅបម្រើការនៅនៅអគ្គនាយកដ្ឋានពន្ធនាគារ ទី៥លោកអគ្គានុរក្សថ្នាក់លេខ១លាងសំអឿនពីប្រធានផ្នែកទិន្នន័យនិងបណ្ណសារនៃពន្ធនាគារខេត្តអោយទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។ រីឯការតែងតាំងមន្ត្រីពន្ធនាគារថ្មីចំនួន២រូបគឺលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ប្រាជ្ញសុភីឲ្យកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។លោកវរៈអគារនុរៈថ្នាក់លេខ១រិទ្ធឌីណាឲ្យកាន់តំណែងជាអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។

ការផ្លាស់ប្ដូរមុខតំណែងតួនាទីនេះ បន្ទាប់ពីមានករណីអ្នកទោសបទល្មើសឧក្រិដ្ឋជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងទៀតបានរត់គេចពីក្នុងពន្ធធនាគារខេត្តស្ទឹងត្រែង កាលពីកន្លងទៅហើយក្រោយមកចាប់បានវិញទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *