គោរព និងអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ #ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ(៨១៥)បានទប់ស្កាត់ពលករបម្រុងឆ្លងដែនខុសច្បាប់ ចំនួន(១០)នាក់…!

 

 

@:បន្ទាយមានជ័យ@: ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៨:៥០នាទី អង្គភាពបានចាត់ លោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការ ទទួលអន្តរាគមន៍ ដឹកនាំលោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍ស្ពានម៉ាឡៃ និងកម្លាំងសរុបចំនួន១០នាក់ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ សរុបចំនួន០៨នាក់ ស្រី០៣នាក់ កុមារ០២ នាក់ និងអ្នកដឹកជញ្ជូនចំនួន០៣នាក់ ម៉ូតូចំនួន០៣គ្រឿង។ បន្ទាប់ពីធ្វើការសាកសួរនិងអប់រំណែនាំរួច ប្រជាពលរដ្ឋទាំងអស់ និងអ្នកដឹកជញ្ជូន០៣នាក់ រួមទាំងម៉ូតូចំនួន ០៣ គ្រឿងត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីអនុវត្តបន្តតាមនីតិវិធី៕

រាយការណ៍ដោយរតនាគង់

សម្របសម្រួលអត្ថបទដោយ ញៀប ចាន់ និពន្ធនាយករង

Leave a Reply

Your email address will not be published. Required fields are marked *