តេីនណាជាអ្នកទទួលខុសត្រូវ រឿង មន្ត្រីពន្ធនាគារ ខេត្តកណ្តាលធ្វើឲ្យជនជាប់ឃុំ៤នាក់រត់គេចខ្លួន..?

……………………………………….

កណ្ដាល ជនជាប់ឃុំ៤នាក់ បានលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល ទៀតហើយ ក្រោយជាប់ឃុំបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្នុងបទល្មើសផ្សេងៗគ្នា ខណៈនាពេលកន្លងមក ក៏មានករណីលួចរត់នេះជាច្រើនដង ផងដែរ ។

មជ្ឈដ្ឋានជាច្រើន បានរិះគន់ចំពោះការគ្រប់គ្រងពន្ធនាគាររបស់ លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ដែលគ្រប់គ្រងពន្ធនាគារមិនបានល្អ ចេះតែធ្វើឲ្យអ្នកទោសរត់គេចខ្លួនបានជាបន្តបន្ទាប់ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ បានទម្លាយឲ្យ អ្នកសារព័ត៌មានយើងខ្ញុំដឹងថា នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នេះ ជនជាប់ឃុំចំនួន៤នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល ដែលជាការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារ ។ ប៉ុន្តែភ្លាមៗ នោះជនជាប់ឃុំទាំងអស់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ ។

ជុំវិញបញ្ហានេះ លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល បានប្រាប់ ថា ពិតជាមានករណីជនជាប់ឃុំ៤នាក់ បាបរត់គេចខ្លួនពីពន្ធនាគារប្រាកដមែន ខណៈដែលមន្ត្រីពន្ធនាគារ បានចាក់សោឲ្យអ្នកទោសហាត់ប្រាណ ហើយអ្នកទោសទាំងនោះក៏បានលួចហែកលួចផ្លោះរបងរត់គេចខ្លួនតែម្ដង ។

ប្រធានពន្ធនាគារខេត្តកណ្ដាល បន្តថា ពេលនេះសមត្ថកិច្ចបានចាប់ខ្លួនអ្នកទោសទាំងនោះបងវិញអស់ហើយដែលសុទ្ធសឹងតែជាអ្នកជាប់ទោសពីបទល្មើសហិង្សានិងបទល្មើសគ្រឿងញៀន ៕

Leave a Reply

Your email address will not be published. Required fields are marked *