សមត្ថកិច្ចនគរបាលចុះបង្រ្គាបអ្នកប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងបានចំនួន៥នាក់​ និងវត្ថុតាងមួយចំនួនផងដែរ..!

………………………………………..

បាត់ដំបង@.ដោយអនុវត្តតាម​បទបញ្ជា​ផ្ទាល់​របស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​ដោយបានការសម្របសម្រួលលើនីតិវិធី ពី​ឯក

ឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សា​លាដំបូងខេត្តបាត់

ដំបង​ផងនោះ​ នៅ​ថ្ងៃទី​០៨​ ខែ​ សីហា​ ឆ្នាំ​២០២១​ វេលាម៉ោង​១៥ និង១៤​នាទី លោក​វរសេ​នី​យ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ បានចាត់តាំងលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង ​នាយការិយាល័យ​នគរ​បា​ល​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដឹកនាំ​កម្លាំង​ក្រុមអន្ត​រា​គមន៍​ បង្ការ​ បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​​ ជាអធិ​ការនគរបាលក្រុង​បាត់ដំបង ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែង

ស៊ីសង​(​ភ្នាល់​ទឹកភ្លៀង​)​ចំនួន​២​ចំណុច​គឺៈចំណុច​ទី១នៅភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់​ដំបង​ និងចំណុច​ទី២នៅក្នុង​ព្រលាន​យន្តហោះ​ ស្ថិតក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់​ដំបង​ និងបាន​នាំខ្លួន​អ្នកប្រព្រឹត្ត​ចំ​នួន​៥​នា​ក់​​ រួមទាំងរថយន្តនិងសម្ភារៈពាក់ព័ន្ធមួយចំ​នួនមក​កាន់​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​។

*វត្ថុតាង​ដកហូត​បានរួម​មានៈ

-​ទូរស័ព្ទ​ដៃ​ ចំនួន​៧​គ្រឿង​

-​ វិទ្យុ​ទាក់ទង​ ចំនួន​៥​គ្រឿង​

-​រថយន្ត​ ចំនួន​៣​គ្រឿង​

សូមជម្រាបជូនថា​ ករណីល្បែង

ភ្នាល់ទឹកភ្លៀងនេះ​ កន្លងទៅសម

ត្ថកិច្ចធ្លាប់បានធ្វេីការបង្រ្កាប​ ជារឿយៗ​ ហេីយថែមទាំងបានឃាត់

ខ្លួនអ្នកប្រព្រឹត្តបញ្ជូន​ទៅកាន់អ​យ្យកា​រ​អមសាលាដំបូងអនុវត្តតាម

ច្បាប់ទៀតផង​ តែអ្នកប្រព្រឹត្ត​មួយចំនួ​ន មិ​នបាន​បោះបង់នោះទេ​ ក្នុងនោះ​ ពួកគាត់បានផ្លាស់​ប្តូររូបភាពពីការប្រមូលផ្តុំគ្នាច្រេីន​ៗ ទៅជារូបភាពតូចៗ​ នៅតាមទីវាលស្រែ​ឆ្ងាយ ឬទីឆ្ងាយស្រឡះ​ ដេីម្បីមេីលមេឃ​ និងបានឃេីញជាមុន​ក្នុងករណី​ពេលមានការចុះបង្រ្កាបពីសំណាក់សមត្ថកិច្ច។ បេីទោះបីជាបែបនេះក្តីសមត្ថកិច្ចនគរបាលនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដែល​មាន

លោកឧត្តមសនីយ៍ទោ​ សាត​ គឹមសាន​ ជាស្នង​ការបន្តដឹកនាំជម្រុញដាក់វិធានការគ្រប់ពេលដល់ផែនជំនាញ​ និងអធិ​ការ​ដ្ឋាននគរបាលក្រុង​ ស្រុកឱ្យធ្វេីការបង្រ្កាបគ្រប់អំពេីល្មេីសច្បាប់នៅក្នុងភូមិសាស្រ្តខេត្តបាត់​ដំប​ង​ ដែលមានល្បែង​ស៊ីសង​គ្រប់ប្រភេទ​រួមទាំងល្បែងភ្នាល់ទឹក​ភ្លៀងនេះជាដេីមផង។

 

បច្ចុប្បន្ន​ អ្នកប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងទាំង៥នាក់​ ព្រមទាំងសម្ភារៈ​ភស្តុតាងផង​​ មន្រ្តីការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុង​កសាង

សំណុំ​រឿង​ ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ ចាត់ការ​បន្ត​តាម​ច្បាប់​៕