………………………………………………
ខេត្តបន្ទាយមានជ័យ មុននេះបន្តិច នៅវេលាម៉ោង១០និង៣០នាទីមានករណីបាក់អាគារមួយកន្លែងកំពុងសាងសង់ដែលស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ផ្លូវជាតិលេខ៥)នៅជិតស្រៈត្រជាក់ចិត្តចាស់ តាមប្រភពប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំថាអាគារ ដែលកំពុងតែសាងសង់នោះ បានបាក់រលំទៅលើផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតនឹងមិនទាន់ច្បាស់ការថាមានអ្នករងគ្រោះឬក៏ស្លាប់នោះទេរង់ចាំព័ត៌មានលំអិត បន្តិចទៀត។ ព័ត៌មានបឋម