………………………………………………
លោក ចេងមុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និង អស់លោកដែលជាមន្រ្តី អាជ្ញាធរខណ្ឌច្បារអំពៅ ទាំងមូលតេី អស់លោកកំពុងតែសង្ងំ ធ្វេីអ្វី មហាជនស្រែកហេីយមានការ ងឿយឆ្ងល់ថា សកម្មភាពជាដដែលៗ ជាច្រេីនទីតាំងក្នុងខណ្ឌច្បាសអំពៅ នៅតាមបណ្តោយ ច្រាំងទន្លេរ ក្នុង ភូមិ ក្បាលជ្រោយ និង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ក្នុងប្រទេស នៅតែគិតហេីយហួសចិត្តថា ចំណីមាត់ច្រាំងទន្លេជារបស់រដ្ឋ ហេីយ មាន ផលប៉ះពាល់បរិស្ថាន ជាខ្លាំង អាចទទួលរងនិងការបាត់បង់ ដោយជនឆ្លៀតឱកាស មានលុយមានអំណាច ចាក់រំលោភ មាត់ច្រាំងទន្លេយកធ្វេីជាកម្មសិទ្ធិ ឯកជន ។
គួបានបញ្ជាក់ផងដែរថា ទីតាំងចាក់លុបខាងលេី យេីងមិនទាន់បានដឹងច្បាស់លាស់នៅទ្បេីយទេ ថា ជា គម្រោង អភិវឌ្ឍន៍ របស់សាលារជធានី ឬយ៉ាងណា ក៏ជាជនឆ្លៀតឱកាស ណាមួយមិនដឹង ក៏អង្គភាពសារព័ត៌មាន របស់យេីង នៅតែមានចម្ងល់ៗ ដោយពុំឃេីញ មន្រ្តីអាជ្ញាធរណាម្នាក់ បង្ហាញពីគម្រោងក្នុងការអភិវឌ្ឍន៍នោះទ្បេីយ។
បេីយោងតាមប្រភពបន្តពីប្រជាពលរដ្ឋថា មានឈ្មួញមានលុយរាបលាន ដេីរចរចារទិញដីច្រាំងទន្លេ ក្នុងខណ្ឌច្បារអំពៅ ដោយមានប្រជាពលរដ្ឋមួយចំនួន បានផ្តិតមេដៃទិញលក់ថែមទៀតផង ក្រុមឈ្មួញទាំងនោះ បានស្នាមមេដៃរបស់បងប្អូនប្រជាពលរដ្ឋ ក៏ឆ្លៀតឱកាសយកលេះភ្ជាប់ជាឯកសារ ស្នើសំុដល់សាលារាជធានីភ្នំពេញ ដេីម្បីសុំសិទ្ធិប្រេីរូបភាព ជាគម្រោងអភិវឌ្ឃន៍ ។
ក្រោយពីខ្លួនបានសិទ្ធិ ពីសាលារាជធានី ក៏បានធ្វេីសកម្មភាព ចាក់ខ្សាច់ចាក់ដី និងបានចាក់ ថ្មថែមទៀតផង ហេីយជាលេះរបស់ខ្លួន បានធ្វើផ្លូវមួយខ្សែជូនពលរដ្ឋដែលមានទទឹង៨ម៉ែត្រ បណ្តោយចាប់ពីភូមិ ក្បាលជ្រោយ ដល់ ភូមិតាព្រហ្ម ដេីម្បីជាភាពងាយស្រួលរបស់ខ្លូន និង បក្សពួកតែប៉ុណ្ណោះ ។
នារសៀលថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ អង្គភាពសារព័ត៌មាន ក៏បានផ្តល់ព័ត៌មាន ជូនលោក ណេត សារ៉ែន ចៅសង្កាត់ព្រែកឯង និង លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តាមរយៈ Telegram នឹងផ្តល់ទាំងរូបសកម្មភាព ដែលកំពុង តែចាក់លុបចូលចំណីមាត់ច្រាំងទន្លេ លោកបានត្រឹមចូលមើល ហេីយមិនខ្ចីឆ្លើយតប។
ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ច្រាំងទន្លេ សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរថ្នាក់ជាតិ ក៏ដូចជាមន្ត្រី ដែលពាក់ព័ន្ធសូមអស់លោក មេត្តាចុះពិនិត្យ អោយដល់ទីតាំងជាក់ស្តែង គិតពីផលប្រយោជន៍ របស់ប្រជាជនជារួម មុននិងការផ្តល់សិទ្ធិទៅលេីបុគ្គលណាម្នាក់ ដែលយកលេះស្នាមមេដៃ ប្រជាពលរដ្ឋ ថាជាគម្រោងអភិវឌ្ឍន៍៕