នាព្រឹក ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ÷
****
@:កំពង់ស្ពឺ@: លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងការជំរុញការអនុវត្ដគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ យឹម សុខុម ជាន់ទី១ នៃអគាររដ្ឋបាលខេត្ដ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ដ លោកនាយករងរដ្ឋបាលសាលាខេត្ដ លោកនាយកទីចាត់ការផែនការនិងវិនិយោគ លោកស្នងការរងនគរបាលខេត្ដ លោកបញ្ជាការរងអាវុធហត្ថខេត្ដ អភិបាល អភិបាលរងក្រុងស្រុក លោកអធិការនគរបាលក្រុងស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ដ និងលោក លោកស្រីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ៕
#រាយការណ៍ ដោយ ញៀប ចាន់ ប្រជាប្រិយ(១៦)