កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ ពីចម្ងាយ ជូនថ្នាក់ដឹកនាំ ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ (ខេត្ដតាកែវ)
@:តាកែវ@: នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ដ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ ពីចម្ងាយ ជូនថ្នាក់ដឹកនាំ ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ (ខេត្ដតាកែវ) ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ដ លោកស្នងការរងនគរបាលខេត្ដ មេបញ្ជាការរងអាវុហត្ថខេត្ដ មេបញ្ជាការរងប្រតិបត្តិសឹករងខេត្ដ លោកអភិបារងស្រុក និងលោកអនុប្រធានមន្ទីរ ពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
#រាយការណ៍# ដោយ ញៀប ចាន់ ប្រជាប្រិយ(១៦)