លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ដកំពង់ស្ពឺ ឯកឧត្ដម ស្រ៊ុន​ ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈធិបតី ក្នុងទិវាអាហារូបត្ថម្ភលើក…!!

នាព្រឹកថ្ងៃអង្គារ ១៣រោច​ ខែមាឃ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២៥

លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ដកំពង់ស្ពឺ ឯកឧត្ដម ស្រ៊ុន​ ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈធិបតី ក្នុងទិវាអាហារូបត្ថម្ភលើកទី១១ ក្រោមប្រធានបទ អាហារូបត្ថម្ភដើម្បីលូតលាស់ និងកំណើន ព្រមទាំងមានការដាក់តាំងពិព័រណ៍ ភូមិមួយផលិតផលមួយ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ម៉ាការា អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅសាលប្រជុំ វ៉ី សំណាង អគាររដ្ឋបាលខេត្តកំពង់ស្ពឺ ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរ លោកនាយករងរដ្ឋបាលសាលាខេត្ដ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ដ លោកនាយកទីចាត់ការ និងប្រធានអង្គភាព លោកអភិបាល អភិបាលរងក្រុង ស្រុកទទួលបន្ទុក រដ្ឋបាលឃុំ សង្កាត់ និងអង្គការសង្គមស៊ីវិលនានាក្នុងខេត្ដ ៕

 

រាយការណ៍ដោយ ញៀប ចាន់ ប្រជាប្រិយ(១៦)

☎️ទំនាក់ទំនង: 012607214

Leave a Reply

Your email address will not be published. Required fields are marked *