យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ រដ្ឋបាលសង្កាត់ព្រៃវែង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែ ក្រោមការដឹកនាំលោកស្រី ឌី សុខហេង ចៅសង្កាត់ ព្រៃវែង…!!

ព្រឹកថ្ងៃពុធ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ÷

យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ រដ្ឋបាលសង្កាត់ព្រៃវែង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែ ក្រោមការដឹកនាំលោកស្រី ឌី សុខហេង ចៅសង្កាត់, លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ព្រមទាំងមានការចូលរួមពី លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ លោកនាយកសាលាទាំងបី ប្រធានមណ្ឌលសុខភាពស្មៀនសង្កាត់ មន្រ្តីសង្កាត់ លោកស្រីជាមេភូមិ អនុភូមិ សមាជិកភូមិ លោកអាចារ្យវត្ត បុរី រោងចក្រ ឃ្លាំង អាជីវករលក់ដូរ និងតំណាងប្រជាការពារសង្កាត់និងតំណាងប្រជាការពារភូមិទាំង៩ សរុប៦១ នាក់ស្រី១៨នាក់។
របៀបវារៈនៃអង្គប្រជុំមាន៖
១. ការងារសន្តិសុខ
២. ការងារសណ្ដាប់ធ្នាប់
៣.ការងារសុខុមាលភាព
៤. ការងារបរិស្ថាន
៥. បញ្ហាផ្សេងៗ
ក្នុងនោះរដ្ឋបាលសង្កាត់បានប្រគល់ប័ណ្ណសរសើរ នឹងថវិកាក្នុង១ភូមិ១០ម៉ឺនរៀល ជូនភូមិព្រៃវែងខាងកើត ភូមិត្រពាំងចក និងភូមិទ័ពបោះ ដែលអនុវត្តន៍ការងារបានល្អប្រសើរ។ ព្រមទាំងផ្ដល់លិខិតថ្លែងអំអរគុណ ជូនភូមិត្រពាំងស្វាយ ដែលតែងតែឧបត្តម្ភជួយដល់សង្កាត់៕

រាយការណ៍ដោយ ញៀប ចាន់ ប្រជាប្រិយ(១៦)

☎️ទំនាក់ទំនង:012607214

Leave a Reply

Your email address will not be published. Required fields are marked *