ពិតជាសាកសមជាចៅសង្កាត់ដែលប្រជាពលរដ្ឋមានទំនុកចិត្តនិងគាំទ្របោះឆ្នោតជូនមែន លោកសួង សំអុល និងក្រុមប្រឹក្សារដ្ឋបាលសង្កាត់ទាំងមួល ក៏ដូចជា លោកមេភូមិទាំងអស់ និងព្រះសង្ឃ បីវត្ត បានរួមគ្នាជួយជាថវិការផ្ទាល់ខ្លួនរបស់ព្រះអង្គ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋានក្ដី លោកក៏បានជួយឧបត្ថម្ភជាថវិការផ្ទាល់ខ្លួនដើម្បីក៏សាងសាលារដ្ឋបាលសង្កាត់ថ្មីនេះដែរ …!!
សូមរំលឹកផងដែរថា លោកសួងសំអុល ជាប់ឆ្នោតជាចៅសង្កាត់ ព្រៃស មិនទាន់បាន៣ឆ្នាំផង បានបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗ ដូចជាផ្លូវចាក់បៃតុងជាច្រេីនខ្សែ និងកាយរំដោះទឹកលូប្រឡាយដែលជនលិចពេលរដូវវស្សា ហើយថ្មីៗនេះ លោក សួង សំអុល ចៅសង្កាត់ព្រៃសរនិងក្រុមប្រឹក្សាសង្កាត់ទាំងមូល ក៏ដូចជាលោកមេភូមិទាំងអស់ ហ្នឹងបងប្អូនប្រជាពលរដ្ឋ បានចូលជាថវិកាផ្ទាល់ខ្លួន បានធ្វើអាគារសាលាសង្កាត់ថ្មី មួយខ្នងបន្ថែមទៀតផង។
@:ភ្នំពេញ@: នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នេះ÷ លោកសួង សំអុល និងក្រុមការងារសាលាសង្កាត់ព្រៃសទាំងអស់ បានប្រារព្ធកម្មវិធីសូត្រមន្តឡើងអាគារសាលាសង្កាត់ថ្មី ដែលទើបនឹងធ្វើរួចរាល់ ហើយក៏ជាសមិទ្ធផលថ្មី និងជាស្នាដៃរបស់លោកចៅសង្កាត់ថ្មីដែរ ។
👉កម្មវិធីសូត្រមន្តឡើងអគារសាលាសង្កាត់ថ្មីនេះមានការចូលរួម ព្រះសង្ឃចំនួន ៤អង្គ លោកចៅសង្កាត់ ចៅសង្កាត់រង និងក្រុមប្រឹក្សាសង្កាត់ លោកមេប៉ុស្តិ៍ មេប៉ុស្តិ៍រង លោកមេភូមិ អនុភូមិ នឹងបងប្អូនប្រជាពលរដ្ឋមកចូលរួមយ៉ាងច្រើនកុះករ ។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅ សង្កាត់ព្រៃស មានការសាទរ ដល់លោកចៅសង្កាត់ ព្រៃស និងក្រុមប្រឹក្សារដ្ឋបាលសង្កាត់ ដែលជាចៅសង្កាត់ថ្មី ដែលឡើងកាន់តំណែងបានជាង២ឆ្នាំ ឃើញថាមានសមិទ្ធផលថ្មីៗជាច្រើន សមិទ្ធផលនោះរួមមាន ចុះជួយបងប្អូនប្រជាពលរដ្ឋមានការជួបទុក្ខលំបាក ស្ដារប្រឡាយទឹកពេលរដូវវស្សាកំពុងជនលិច ធ្វើផ្លូវចាក់បេតុងបានជាច្រើនខ្សែ ហើយពេលថ្មីៗនេះក៏បានកើតចេញជារូបរាង អាគារសាលាសង្កាត់ថ្មីដែលទើបនឹងធ្វើរួចរាល់។
ជាចុងក្រោយ លោក សួង សំអុល តាំងនាមគាត់ជាចៅសង្កាត់ព្រៃស ក៏សូមថ្លែងអំណរអរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួម កម្មវិធីសូត្រមន្តឡើងអាគារសាលាសង្កាត់ព្រៃសថ្មី និងសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឲ្យជួបតែសេចក្តីសុខ និងសូមជូនពរ ធម៌ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕
រាយការណ៍ដោយ ញៀប ចាន់ ប្រជាប្រិយភាព(១៦)