ភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់.និងរន្ទះបាញ់ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋនិងងាប់សត្វគោ១ក្បាល…!

 

@:បាត់ដំបង@: នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង០៥នាទី÷
មានករណីភ្លៀងលាយឡំ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងមួយលើក លើពីរភូមិ
១/ផ្ទះប្រជាពលរដ្ឋឈ្មោះ នឿម នឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិអូរដា ឃុំ ផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានទំហំផ្ទះ ៧ x ៨ម៉ែត្រ ត្រូវខ្យល់កន្ត្រាក់ធ្វើឲ្យប៉ើងដំបូលផ្ទះប្រក់ក្បឿង។
២/ផ្ទះប្រជាពលរដ្ឋឈ្មោះ តែ តុំ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល មានផ្ទះទំហំ ៤ម x ៥មត្រូវខ្យល់កន្ត្រាក់ធ្វើឲ្យប៉ើងដំបូលផ្ទះប្រក់ស័ង្កសី។
៣/ផ្ទះប្រជាពលរដ្ឋឈ្មោះ កែវ តុលា ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល មានផ្ទះទំហំ ៤ម x ៦ម ត្រូវខ្យល់កន្ត្រាក់ធ្វើឲ្យប៉ើងដំបូលផ្ទះប្រក់ស័ង្កសី។
ដោយឡែករន្ទះបាញ់ចំសត្វគោងាប់ចំនួន០១ក្បាល ផងដែរម្ចាស់សត្វគោឈ្មោះ ជ្រន អន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕

រាយការណ៍ដោយ លោកមាស សាវណ្ណ

សម្របសម្រួលអត្ថបទដោយ ញៀប ចាន់ និពន្ធនាយករង

Leave a Reply

Your email address will not be published. Required fields are marked *