ករណីទឹកខ្មៅកង្វក់ហូរចូល ស្ទឹងសង្កែដឹងមូលហេតុហើយសូមពុក មែ៉ បងប្អូន ជ្រាបជាព័ត៌មាន..!

ករណីទឹកខ្មៅកង្វក់ហូរចូល ស្ទឹងសង្កែដឹងមូលហេតុហើយសូមពុក មែ៉ បងប្អូន ជ្រាបជាព័ត៌មាន..

ព្រឹកថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤

អនុវត្តតាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចាត់តាំងឯកឧត្តម ផេង សិទ្ឋី អភិបាលរងខេត្ត ដឹកនាំដឹកនាំក្រុមការងារខេត្ត មានលោកប្រធានមន្ទីរបរិស្ថានខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរកសិកម្មខេត្ត ការិយាល័យជំនាញពាក់ព័ន្ឋ ចុះសហការជាមួយក្រុមការងាររដ្ឋបាលស្រុករតនមណ្ឌល និងរដ្ឋបាលឃុំត្រែង ចុះពិនិត្យទីតាំងសហគ្រាសកែច្នៃផ្លែស្វាយរបស់សហគ្រាស Cambodian Gome Farm Food Co.L.t.d ស្ថិតនៅភូមិស្វាយស ឃុំត្រែង បានបញ្ជេញទឹកកខ្វក់ ចូលទៅក្នុងអូរត្រែង ធ្លាក់ចូលស្ទឹងសង្កែ។
ជាលទ្ធផលក្រុមការងារខេត្ត និងស្រុក ពិនិត្យឃើញថាសហគ្រាសខាងលើពិតជាបានបង្ហូរទឹកកាកសំណល់ចូលអូរត្រែងពិតប្រាកដមែន និងមិនបានជីកអាងស្តុកទឹកកខ្វក់នៅក្នុងបរិវេណសហគ្រាសនោះឡើយ។ ក្នុងនោះដែរ ឯកឧត្តមអភិបាលរងខេត្តប្រធានក្រុមការងារនិង ក្រុមការងារជំនាញបានណែនាំឱ្យតំណាងសហគ្រាសកាត់បំពង់បង្ហូរ និងបិទចង្អូរបង្ហូរទឹកកាកសំណល់នោះអោយជិត កុំអោយមានទឹកកាកសំណល់ហូរចូលអូរទៀត និងណែនាំអោយកែលម្អ ដោយជីកអាងស្តុកទឹកកខ្វក់ អោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ៕

រូបភាពនិងខ្លឹមសាររបស់ រដ្ឋបាលស្រុករតនៈ មណ្ឌល

Leave a Reply

Your email address will not be published. Required fields are marked *