៣សប្ដាហ៍ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសងបាន៤៣ទីតាំង និងបានបញ្ជូនជនសង្ស័យ ៧២នាក់ទៅតុលាការ..!

ភ្នំពេញ ៖ រយៈពេល៣សប្ដាហ៍ ពោលគិតចាប់ពីថ្ងៃទ១ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន៤៣ទីតាំង នៅ១៤រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។

យោងតាមការបញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ការបង្ក្រាបទាំង៤៣ទីតាំងនេះ មានមនុស្ស៧២នាក់ ដែលបានកើតឡើងនៅ ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ៕

ប្រភព ពី BTV សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *