ទីតាំងបង្កប់លួចលាក់ បេីកល្បែងសុីសង តាមទូរទស្សន៍ អនឡាញ នៅចំនុចផ្លូវចូលវត្តធម្មយុទ្ធ ខាងលិច ផ្សារអង្គតាសោម ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ..!!

ខេត្តតាកែវ@.យោងតាមប្រភពពីប្រជាពលរដ្ឋ បានបង្ហេីប អោយដឹងថា មានទីតាំងបង្កប់ល្បែងស៊ីសង មួយកន្លែង នៅតាមផ្ទះបងប្អូនប្រជាពលរដ្ឋ នៅចំនុចផ្លូវចូលវត្តធម្មយុទ្ធ
ខាងលិច ផ្សារអង្គតាសោម ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការបេីកភ្លើងខៀវ ពីមន្ត្រី មូលដ្ឋាន ទេីបល្បែងសុីសងទាំំងនោះ
អាច បើកបាន ដំណើរការលេង ដោយរលូន ដោយគ្មានខ្វល់ មិនខ្លាចរអារ ពីសមត្ថកិច្ច ក្នុងការចុះបង្រ្កាប ឬក៏ ជាឆ្នាំងបាយ របស់អស់លោកទេដឹង ទេីបបានជារក្សានូវភាពស្ងៀមស្ងាត់បែបនេះ ។

ល្បែងសុីស៊ីសង កេីតមានគ្រប់ប្រភេទ ដូចជាមាន់ជល់ តាមអនឡាញ និង ឡូតូ កំពុងតែបើកដំណើរការ ខាងលេីនេះ បានប្រព្រឹត្ត ជារៀងរាល់ថ្ងៃ នឹងមានអ្នកមកលេងទីជិត នឹងទីឆ្ងាយ ជួបជុំ ប្រមូលផ្តុំគ្នា លេងភ្នាល់ដាក់លុយ រាប់លានរៀល យ៉ាងគគ្រឹកគគ្រេង និង ស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ថែមទៀតផង ដោយគ្មានខ្លាចញញើតចំណាត់ការ របស់សមត្ថកិច្ច ថ្នាក់ខេត្ត ទល់តែសោះ ។

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ខាងលើបានសំណូមពរ ដល់ថ្នាក់ដឹកនាំ ក្នុងខេត្តតាកែវ ក៏ដូចជា លោក វរ:សេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាល ស្រុកត្រាំកក់ និង លោក កៅ វគ្គសែលអភិបាលស្រុកត្រាំកក់ដែលមានការពាក់ព័ន្ធនឹង ការបេីកលេង ល្បែងស៊ីសង ក្នុងមូលដ្ឋាន សូមមេត្តា លុបបំបាត់ នូវការបេីកលេងល្បែងសុីសង ដោយសេរីនេះក្នុងមូលដ្ឋានផងទាន។

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស គោរពប្រសាសន៍ នឹងអនុវត្ត តាម គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច ត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ លុបបំបាត់ អោយខានតែបាន ៕

#ទំនាក់ទំនងការផ្សាយ ពាណិជ្ជកម្ម ទូរសព្ទ័លេខ 016331891/ សូមអរគុណ ។

Leave a Reply

Your email address will not be published. Required fields are marked *