បណ្ឌិត តូច  ប៉ូលីវ៉ា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃតី១២ ខែមិថុនា ឆ្នាំ២០២០នេះ…!

 

ថ្ងៃសុក្រ ៩ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤

@:ស្វាយរៀង@:លោកបណ្ឌិត តូច  ប៉ូលីវ៉ា អភិបាលរង នៃគណ:អភិបាលខេត្ត
តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃតី១២ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាសាលប្រជុំធំ អគារឃ សាលាខេត្តស្វាយរៀង។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានការចូលរួមពីលោកប្រធាន អនុប្រធាន មន្រ្តី នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការផែនការនិវិនិយោគ ទីចាត់គ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោក លោកស្រី អភិបាល  អភិបាលរងនៃគណៈអភិបាលក្រុង-ស្រុកទាំង៨ លោក លោកស្រី មេឃុំ ចាំសង្កាត់ លោក លោកស្រីទទួលបន្ទុកកម្មវិធីឃុំ-សង្កាត់។

ក្នុងនោះ លោកបណ្ឌិត បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសហការី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋបាលលក្រុង ស្រុក សាខាមូលនិធិជាតិជំនួយសង្គម និងរដ្ឋបាលឃុំ សង្កាត់ រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ដែលបានផ្តល់កិច្ចសហការ និងប្រតិបត្តិតួនាទីភារកិច្ចប្រកប ដោយ ការទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេលកន្លងមក ក៏ដូចជាការសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនផ្សេងទៀតផងដែរ៕

 

រាយការណ៍ដោយ ញៀប ចាន់

Leave a Reply

Your email address will not be published. Required fields are marked *