ល្បែងជល់មាន់ តាមទូរស័ព្ទ អនទ្បាញ នៅមូលដ្ឋាន ភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល..!!

ភ្នំពេញ@.ទីតាំងបង្កប់ល្បែងស៊ីសង លេងតាមទូរទស្សន៍អនទ្បាញន ក្នុងផ្ទះមួយកន្លែង នៅក្នុងភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ននេះ កំពុងតែបេីកដំណេីរការ ជាច្រេីទីតាំង ក្នុងមូលដ្ឋានខាងលេី នេះបេីយោងតាមសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ បានប្រាប់ ពីទីតាំង ការបេីកលេងល្បែងសុីសង ជាច្រេីកកន្លែង នោះជាពិសេស ផងនោះដែរ ជ្រកក្រោម ក្នុងរូបភាព ជា ហាងលក់ កាហ្វេ និងផ្ទះបងប្អូន ប្រជាពលរដ្ឋ មានសឹងតែគ្រប់ទីតាំង ក្នុងមូលដ្ឋាន ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការបេីកភ្លើងខៀវ ពីមន្ត្រី មូលដ្ឋាន ទេីបល្បែងសុីសងទាំំងនោះ អាច បើកបាន ដំណើរការលេង ដោយរលូន ដោយគ្មានខ្វល់ មិនខ្លាចរអារ ពីសមត្ថកិច្ច ក្នុងការចុះបង្រ្កាប ឬក៏ ជាឆ្នាំងបាយ របស់អស់លោកទេដឹង ទេីបបានជារក្សានូវភាពស្ងៀមស្ងាត់យ៉ាងបែបនេះ ។

ល្បែងសុីស៊ីសង កេីតមានគ្រប់ប្រភេទ ដូចជាមាន់ជល់ អនឡាញ ឡូតូ ល។នឹង ល។ បានបើកដំណើរការ ខាងលេីនេះ បានប្រព្រឹត្ត ជារៀងរាល់ថ្ងៃ នឹងមានអ្នកមកលេង នៅទីជិត នឹងមកពី ទីឆ្ងាយ ជួបជុំ ប្រមូលផ្តុំគ្នា លេងភ្នាល់ដាក់លុយ រាប់លានរៀល យ៉ាងគគ្រឹកគគ្រេង និង ស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ថែមទៀតផង ដោយគ្មានខ្លាចញញើតចំណាត់ការ របស់សមត្ថកិច្ច។

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ខាងលើបានសំណូមពរ ដល់ថ្នាក់ដឹកនាំ

ជាពិសេស លោក ភិបាល ស្រុកកណ្តាលស្ទឹង និង លោក អធិការនគរបាល និង មន្ត្រីពាក់ព័ន្ធ ក្នុងមូលដ្ឋាន សូមមេត្តា លុបបំបាត់ នូវការបេីកលេងល្បែងសុីសង ដោយសេរីទាំងនេះផងទាន។

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស គោរពប្រសាសន៍ នឹងអនុវត្ត តាម គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច ត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ លុបបំបាត់ អោយខានតែបាន ៕

ចេញផ្សាយ ថ្ងៃទី០៥ /០១/២០២៤

រាយការណ៍ ដោយ ប្រជាប្រិយ ១៨ សូមអរគុណ ។

Leave a Reply

Your email address will not be published. Required fields are marked *