រាយការណ៍ប្រចាំថ្ងៃ ពីសកម្មភាពរបស់ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ..!!

ខេត្តកំពង់ឆ្នាំង៖ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូចខាងក្រោម៖

១.ថ្ងៃទី៩ តុលា ២០២៣

ខ្ញុំបាទ និងលោក ម៉ប់ សាម៉ុន នាយរងខណ្ឌ បានចូលរួមសិក្ខាសាលាពិគ្រោះយោល់ស្តីពីការរៀបចំផែនការគ្រប់គ្រងជលផលទឹកសាបថ្នាក់ជាតិ និងពិគ្រោះយោបល់ស្តីពីអធិការកិច្ចទឹកសាបថ្នាក់តំបន់ ក្រោមអធិបតីភាព លោកស្រី កាំង ឃីម អនុប្រធានរដ្ឋបាលជលផល មានអ្នកចូលរួម៣០នាក់ ក្នុងគោលបំណង

១.កំណត់ពីផែនការជាក់លាក់

២.កំណត់អទិភាពលើផែនការដើម្បីដាក់បញ្ជូលក្នុងផែនការគ្រប់គ្រប់ជលផលថ្នាក់ជាតិ។

២.សង្កាត់រដ្ឋបាលជលផលរលាប្អៀរ និងផ្នែកកំពង់ប្រាសាទបានសហការជាមួយអាជ្ញាធរចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងភូមិកំពង់រាំង ឃុំទឹកហូត ស្រុករលាប្អៀរ តាមសេចក្តីជូនដំណឹងស្តីពីរដូវបើកនេសាទឆ្នាំ២០២៣-២០២៤ និងធ្វើការណែនាំប្រកាសលេខ៤៥៨ ប្រកកសក។

៣.ក្រុមសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ.សង្កាត់រដ្ឋបាលជលផលជលគិរី.រួមសហការជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យនិងសហគមន៍នេសាទភូមិថ្មី.មធ្យោបាយកាណូតចំនួន០៥គ្រឿង.កំលាំងចំនួន១៨នាក់. ដឹកដោយលោក ខៀវ សុផានរិទ្ធ នាយរងស្តីទីផ្នែកកំពង់ប្រាសាទ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តឃុំជលសាស្រុកជលគិរី.បានប្រទះឃើញការនេសាទដោយប្រើឧបករណ៍លបរួមផ្សំរបាំងសាច់អួនខុសនិងច្បាប់ស្តីពីជលផលនៅចំណុចក្រោយភូមិឬស្សីដង្គួច ភូមិឬស្សីដង្គួច

ឃុំជលសា និងរបាំងលូស្បៃមុងនៅចំណុចមុខភូមិកំពង់បាស្រូវ ឃុំជលសាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីពិនិត្យជាក់ស្តែងសមត្តកិច្ចយើងបានឯកភាពគ្នារុះរើនិងបំផ្លាញចោលវត្ថុតាងនូវហ្នឹងកន្លែង

⭐លទ្ធផលរួមមាន៖

👉របាំងសាច់អួនចំនួន៥កន្លែងប្រវែង៧៥០ម៉ត្រ

👉លូសាច់អួនចំនួន០៦គ្រឿង

👉បង្គោលចំនួន៣០០ដើម

👉ត្រីចម្រុះចំនួន៣០គក្រ

-របាំងលូស្បៃមុងចំនួន០៨កន្លែងប្រវែង៤០០ម៉ែត្រ

👉លូស្បៃមុងចំនួន០៨មាត់

👉បង្គោលចំនួន១២០ដើម

👉ត្រីល្អិតចម្រុះចំនួន៥០គក្រត្រូវបានចាក់លែងចូលក្នុងបឹងធម្មជាតិវិញ។

@.ប្រភព ពី លោក នី ទ្បា នាយខណ្ឌ រដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង

Leave a Reply

Your email address will not be published. Required fields are marked *