ភ្នំពេញ@.សេចក្តីរាយការណ៍ ពីមជ្ឈដ្ឋាន សារធារណៈ តែងតែ មានការងឿយឆ្ងល់ លេីការអនុវត្ត របស់ថ្នាក់ដឹកនាំ ក៏ដូចជា មន្រ្តីមូលដ្ឋាន ហាក់មិនមានប្រសិទ្ធភាព លេីការចុះបង្រ្កាបល្បែងសុីសង គ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច របស់ខ្លួន នៅបន្តអោយបទល្មើស លួចលាក់បេីកដំណើរ ដដែលជាដែល ដោយគ្មានការទប់ស្កាត់ ដោយគោរព ស្តាប់ប្រសាសន៍ របស់ថ្នាក់ដឹកនាំ ។
ខណៈប្រជាពលរដ្ឋ ធ្វេីដំណេីរ ឆ្លងកាត់ ជាញឹកញាប់ ដោយគេសង្កេតឃើញមាន ក្រុមសន្តិសុខ យាមកាមយ៉ាង រឹតបំផុត នៅទីតាំង ដុសស្លែ ខាងលេីនេះបានលួចលាក់ បង្កប់បេីកល្បែងសុី សងគ្រប់ប្រភេទ របៀបការសុីណូ បានរក្សាភាព យ៉ាងស្ងៀមស្ងាត់ ថែមទៀតផង ឬ ក៏អស់លោក ដែលជាមន្រ្តីអនុវត្តច្បាប់ មូលដ្ឋាន បានទទួលលាភសក្ការៈ សេីមម៉ាត់ សេីម ក អស់ហេីយទេដឹង មេីលទៅ ទេីបបានជាស្ងប់ស្ងាត់យ៉ាងនេះ ឬក៏ជាថ្នូរមិនចុះបង្រ្កាប ។
ប្រភព ដដែលខាងលេី បានបញ្ជាក់បន្ថែមទៀតថា យី ហោ (ចូ ស្នុកឃឺ ) ដែលមានទីតាំងស្ថិតនៅ ផ្សាចិន កោះពេជ្រ តាមបណ្តោយផ្លូវ 78 ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ដោយប្រភព ដាក់ការ សង្ស័យថា ពិតជាត្រូវដងត្រូវផ្លែ រវាង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដោយមិនចុះបង្រ្កាប នូវល្បែងទាំងនេះ ហាក់ព្រងើយ កន្តេីយ ដោយរក្សាបាន នូវភាពស្ងប់ស្ងាត់យ៉ាងដូចច្នេះ។
គួររំលឹកផងដែរថា ប្រសាសន៍ របស់ថ្នាក់ដឹកនាំ សម្តេច ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា លេីល្បែងស៊ីសង គ្រប់ប្រភេទ ទាំង25 ខេត្ត ក្រុង តម្រូវអោយលុបបំបាត់នូវល្បែងសុីសងខុសច្បាប់ ទាំងនោះ ព្រោះថា ជាឬស គល់នៃ បទល្មើស ចោរកម្ម កេីតអំពេីហឹង្សា ដោយយក្សថាហេតុ នូវល្បែងសុីសងគ្រប់ប្រភេទ ។
បញ្ជាក់ផងដែរថា ម្ចាស់ទីតាំង ពិតជាមាន ខ្នងអាងខ្សែរ ធំណាស់ហេីយនៅពីក្រោយខ្នង បទល្មេីសទាំងនេះ ឬយ៉ាងណា ទេីបបានជា នៅបន្តបេីកល្បែងស៊ីសង ដំណើរ ការបានដោយរលូនទៅវិញ នៅក្នុងមូលដ្ឋានខាងលើ ហាក់បីដូចជា មិនរំខាន សមត្ថកិច្ច ទល់តែសោះ។
មជ្ឈដ្ឋានទូទៅ ក៏ដូចជាមហាជន ក៏សូមសំណូមពរដល់ ថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលខេត្ត រាជធានី ភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ សូមជួយត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបេីកល្បែងសុីសង ខុសច្បាប់ ខាងលេី នៅបន្តលួចលាក់បេីកលេងដោយសេរី មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើ ដោយមិនគិតពី គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញជាកំហិត ដេីម្បី សេចក្តីសុខការរស់នៅ របស់ប្រជាពលរដ្ឋ ៕