អាវុធហត្ថរាជធានីភ្នំពេញ​បានធ្វើ​ការបង្ក្រាប​ករណី ដែល​ជន​សង្ស័យឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ឆ្នាំម្នាក់.!!

រាជធានីភ្នំពេញ:@: កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នំពេញ​បានធ្វើ​ការបង្ក្រាប​ករណី ដែល​ជន​សង្ស័យឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ឆ្នា បាន​ធ្វើ​ការបោកប្រាស់ស្ត្រីចំណាស់ជាច្រើនករណី តាមរយៈចុច​លេខទូរស័ព្ទ​ពីមួយខ្សែទៅមួយខ្សែ រកមើលសម្លេងស្ត្រីចំណាស់ ហើយបានប្រើល្បិច​ហៅជនរងគ្រោះថាម៉ែ និងក្លែងជានិយាយថា កូនបើកម៉ូតូបុករថយន្ត​គេបាក់ធ្មេញនិយាយមិនច្បាស់ ហើយធ្វើឲ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី ៣០០០ ទៅ ៥០០០ ដុល្លារ ដើម្បីដោះស្រាយ​សងរថយន្តគេបញ្ចប់រឿង ហើយជនរងគ្រោះភ័យស្លន់ស្លោរ ក៏ប្រឹងរកប្រាក់ វេឲ្យ​ជនសង្ស័យភ្លាមៗតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ​កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

រាយការណ៍ដោយលោក អុឹម ឈិន (នាយកប្រតិបត្តិ)
គេហទំព័រ ខ្មែរប្រជាប្រិយ & www.kpnhotnews.com
ទូរស័ព្ទទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍លេខ: ០៩៧ ៦៨១ ៦៦០៨ Telegram ០១១ ៨០ ៦៦ ៧៦ (សូមអរគុណ) ។

Leave a Reply

Your email address will not be published. Required fields are marked *