ទីតាំងលួចលាក់ជល់មាន់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បានរក្សាភាពយ៉ាងស្ងៀមស្ងាត់ អាជ្ញាធរពាក់ពន្ធ័ ហាក់ព្រងេីយកន្តេីយ..!!!

ភ្នំពេញ@.តាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា មានទីតាំងជល់មាន់ដី ដ៏ធំមួយកន្លែងបានបើកលេងល្បែងស៊ីសងជល់មាន់ដី ដ៏ធំមួយកន្លែងស្ថិតនៅក្នុង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ជួរមាត់ទន្លេចម្ងាយពីស្ពានម៉ាឡេ ៣០០ម៉ែត្រកំពុងតែជុំក្បាលគ្នាលេងល្បែងជល់មាន់ដី យ៉ាងអាណាធិបតេយ្យ មិនដឹងថា ម្ចាស់សង្វៀនជល់មាន់ខាងលើនេះ មានខ្នងធំប៉ុណ្ណាទេ ទើបហ៊ានបើកលេងល្បែងជល់មាន់ដីយ៉ាងអនាធិបតេយ្យមិនខ្លាចនឹងសមត្ថកិច្ចបន្តិចសោះឡើយ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងជល់មាន់ដីនោះបានខ្សឹបប្រាប់អ្នកសារព័ត៌មានថា កន្លែងជល់មាន់ដីនៅខាងលើនេះ ប្រហែលជាមានខ្សែខ្នងបង្អែកធំហើយមើលទៅ បានជាមិនខ្លាចសមត្ថកិច្ចបន្តិចសោះ មិនតែប៉ុណ្ណោះពួកអ្នកញៀនល្បែងទាំងនោះបានស្រែកអាឡូអាឡាធ្វើឱ្យប៉ះពាល់ដល់អ្នករស់នៅក្បែរនោះជាខ្លាំង ហើយសំខាន់នោះគឺ អ្នកញៀនល្បែងទាំងនោះបាននិយាយថាគ្មានអ្នកណាហ៊ានចាប់ទីតាំងខាងលើនេះទេ។

ប្រជាពលរដ្ឋបានស្នើសុំឱអ្នកសារព័ត៌មានយើងខ្ញុំឱ្យចុះផ្សាយពីទីតាំងជល់មាន់ដ៏ធំនេះផងដើម្បីឱ្យដឹងដល់(ឯកឧត្តមឃួងស្រេង) និង ឯកឧត្តមជួនណារិន ឲ្យលោកបានជ្រាបដឹងពីរទីតាំងជល់មាន់ដ៏ធំនេះផង និង សូមឯកឧត្តមទាំងពីរមេត្តាចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពចុះស្រាវជ្រាវ និង មានវិធានការទប់ស្កាត់ ឬបង្ក្រាបល្បែងស៊ីសងខាងលើនេះផង ដើម្បីមានសុវត្ថិភាពដល់ពួកគាត់ ព្រោះពួកគាត់ព្រួយខ្លាចមាន អំពើចោរកម្មផ្សេងៗមានដូចជា ចោរលួច ឆក់ ចោរប្លន់និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល៕

#រាយការណ៍ ដោយ (អោ រ៉ុម ) ០៧៧៩២៧៦៩២ សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *