ទីតាំងលួចលាក់ជល់មាន់ និង អាប៉ោង មួយកន្លែងបានរក្សាភាពស្ងៀមស្ងាត់ ក្នុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល..!!

ភ្នំពេញ@.ទីតាំងលួចលាក់បេីកលេងល្បែងស៊ីសង ជល់មាន់ និង អាប៉ោង តាមភូមិ មួយកន្លែងបានរក្សាភាពដោយស្ងៀមស្ងាត់ ក្នុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នៃខេត្តកណ្ដាល បច្ចុប្បន្ននេះ ហាក់បីដូច ជាមានកាបេីកដៃអនុញាត្តិ អោយបេីកដំណេីរការ ដោយរលូន ក្នុងមូលដ្ឋានខាងលេីនេះ បេីយោងតាមសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ បានប្រាប់ថា ទីតាំងខាងលេី ពិតជាមាន ការបេីកលេងល្បែងសុីសងជល់មាន់តាមភូមិ ពិតប្រាកដមែន ក្នុងមូលដ្ឋាន ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានជារក្សានូវភាព ស្ងៀមស្ងាត់ថែមទៀតផង ។
ទីតាំងខាងលេីនេះ បានប្រព្រឹត្ត ជារៀងរាល់ថ្ងៃ នឹងមានអ្នកមកលេង នៅទីជិត នឹងមកពី ទីឆ្ងាយ ជួបជុំ ប្រមូលផ្តុំគ្នា លេងភ្នាល់ដាក់លុយ រាប់លានរៀល យ៉ាងគគ្រឹកគគ្រេង និង ស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ថែមទៀត ដោយគ្មានខ្លាចញញើតចំណាត់ការ របស់សមត្ថកិច្ចសោះទ្បេីយ

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ខាងលើបានសំណូមពរ ដល់ថ្នាក់ដឹកនាំ ជាពិសេស លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល និងមន្ត្រីពាក់ពន្ធ័ មេត្តាមានវិធានការផងទាន ។

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស គោរពប្រសាសន៍ នឹងអនុវត្ត តាម គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច ត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ លុបបំបាត់ អោយខានតែបាន ៕
ចេញផ្សាយ ថ្ងៃទី២៦ /០១/២០២៤

រាយការណ៍ ដោយ លោក អោ រ៉ុម សូមអរគុណ ។

Leave a Reply

Your email address will not be published. Required fields are marked *